ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៧ យាងចូល៨៨ ព្រះវស្សា

(ព្រៃវែង) ៖ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូល សូមបរមរាជានុញ្ញាតសម្ដែងនូវអំណរសាទររំភើបរីករាយយ៉ាងក្រៃលែងប្រកបដោយស្វាមីភ័ក្តិដ៏ស្មោះស្ម័គ្រថ្វាយជូន សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៨៧ យាងចូល៨៨ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃអាទិត្យ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ 🙏🙏🙏

សាលិខិតទូលថ្វាយព្រះពរ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។