ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សស្រុក គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ ក្រុមយុវជនសាខាបក្សវិទ្យាល័យ អនុវិទ្យាល័យ និងសាខាបក្សភូមិទូទាំងស្រុកស្រីសន្ធរ

(កំំពង់ចាម) :នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត កំពង់ចាម និងឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការគណបក្សខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សស្រុក គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ ក្រុមយុវជនសាខាបក្សវិទ្យាល័យ អនុវិទ្យាល័យ និងសាខាបក្សភូមិទូទាំងស្រុកស្រីសន្ធរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុក ដោយមានការអញ្ជើញចូលរួមពីសំណាក់អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ប្រធាន អនុប្រធានក្រុមការងារចុះជួយស្រុក ឃុំទូទាំងស្រុក គណៈចិន្ត្រៃយ៍បក្សខេត្ត ស្រុក ឃុំ មន្ត្រីគណបក្សពាក់ព័ន្ធ និងសមាជិក សមាជិកាបក្ស ប្រមាណជិត១ ពាន់នាក់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។