ព័ត៌មានជាតិ

កិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញអាណត្តិទី៣(តាម Video Conference)

(ភ្នំពេញ) នៅថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៤,៣០នាទីរសៀល នៅរដ្ឋបាលខណ្ឌដូនពេញបានបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញអាណត្តិទី៣(តាម Video Conference) ដែលមានការអញ្ជើញចូលរួមពីលោក ស សុង សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដើម្បីដាក់ឆ្លងលើរបៀបវារៈចំនួន០៥រួមមាន ៖
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ។
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់ រដ្ឋបាលខណ្ឌដូនពេញ ។
៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរយៈពេល១២ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អណត្តិទី៣ ឆ្នាំទី៣ (២០២១-២០២២)។
៤-ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែមិថុនា ឆ្នាំ២០២១ ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្រ្តីបុគ្គលិកនៃរដ្ឋបាលខណ្ឌដូនពេញ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។