ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ផ្ញើសារលិខិតសូមគោរពជូនពរសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងឱកាសចម្រើនជន្មាយុរបស់សម្ដេចគម្រប់ ៧៧ ឈានចូល ៧៨ឆ្នំា

(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ចាម សូមផ្ញើសារគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសគម្រប់ខួប ៧៧ឆ្នាំ ឈានចូល ៧៨ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ​សៅរ៍​ ៤កេីត​ ខែមាឃ​ ឆ្នាំ​ឆ្លូវ​ ត្រីស័ក​ ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ខាងមុខនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី​ វត្ថុស័ក្កិសិទ្ធិក្នុងលោក​ និងទេវតាឆ្នាំថ្មី​ សូមប្រោះព្រំសព្ទសាធុការពរ​ សិរីសួស្តី​ ជ័យមង្គលវិបុលសុខ​ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងលោកជំទាវ ព្រមទាំងបុត្រា​ បុត្រី​ និងចៅៗ​ សូមទទួលបានជោគជ័យលើគ្រប់ភារកិច្ច​ និងសូមបានប្រកបដោយពុទ្ធពរ​ និងពរទាំងប្រាំប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។