ព័ត៌មានជាតិ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃជិត២០លានដុល្លារ ជាជំនួយរបស់ជប៉ុន

(សៀមរាប) ៖ ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរ ពេទ្យ បង្អែក ខេត្ត សៀម រាប ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជេីញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ផងដែរថា អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ មានតម្លៃជិត២០លានដុល្លារ ដែលជាជំនួយរបស់ជប៉ុនសម្រាប់បម្រើសេវាវះកាត់ដោយបំពាក់ឧបករណ៍ដ៏ទំនើបៗ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។