ព័ត៌មានជាតិ

បុរសម្នាក់ដើរបេះបន្លែតាមបន្ទាត់ព្រំដែនក្នុងតំបន់ហាមឃាត់បណ្តាលឱ្យជាន់មីនផ្ទុះរងរបួសធ្ងន់ធ្ងរនៅក្នុងភូសាស្រ្តស្រុកថ្មពួក. !

(បន្ទាយមានជ័យ) ៖ បុរសម្នាក់ដើរបេះបន្លែធ្វើម្ហូបតាមបន្ទាត់
ព្រំដែនក្នុងតំបន់ហាមឃាត់បណ្តាលឲ្យជាន់មីនផ្ទុះដាច់ជើងឆ្វេងម្ខាងរបួសធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ ហេតុការណ៍នេះកើតឡើងនៅរសៀលកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ក្បែរព្រំដែនស្ថិតភូមិសាស្គ្រភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចន ជុង ភេទប្រុស អាយុ២៨ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។
លោកបានបញ្ជាក់ថា នៅពេលគ្រោះថ្នាក់កើតឡើងជនរងគ្រោះឈ្មោះ ចន ជុង បានទៅដើរបេះបន្លែតាមបន្ទាត់ព្រំដែនដើម្បីយកធ្វើម្ហូបសម្រាប់ពេលល្ងាចនៅតំបន់ហាមឃាត់ និងដាក់បំរាមហាមចូល តែជនរងគ្រោះអ្នករស់នៅក្បែរព្រំដែនបានដើរបេះតាមបន្ទាត់ព្រំដែនបណ្តាលឲ្យជាន់មីនផ្ទុះដាច់ជើងខាងឆ្វេង និងរបួសសុះជើងខាងស្តាំ និងកំប៉េះគូទរបួសធ្ងន់។
លោកវរសេនីយ៍ឯក ឡុង សំណាង បានបញ្ជាក់ថា ក្រោយស្នូរមីនផ្ទុះតាមបន្ទាត់ព្រំដែនកងកម្លាំងនគរបាលការពារព្រំដែនគោក និងកម្លាំងយោធាការពារបន្ទាត់ព្រំដែនបានចេញទៅមើលសូរស្រែកជួយផងទើបដឹងថាមានអ្នករងគ្រោះដោយគ្រាប់មីន ហើយកម្លាំងជំនាញផ្នែករាវមីនបានចូលទៅជួយសង្គ្រោះបឋម និងដាក់ស្នែងដោយអង្រឹងចេញមកក្រៅដាក់រថយន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។