ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បន្តបេសកកម្មដើម្បីសុខភាពប្រជាជន

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃ ទី១៧ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ប្រធានកិត្តិយសសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម បានអញ្ជើញបន្តបេសកកម្មចុះជួបសំណេះសំណាល និងរៀបចំកម្មវិធី ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ សំបួរមាស ក្រុងកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងថា សុខភាពគឺជាកត្តាសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋគ្រប់ៗគ្នា។ ពិតមែនតែប្រទេសជាតិយើងបច្ចុប្បន្នមានមន្ទីរពេទ្យកាន់តែច្រើនទាំងរដ្ឋ និងឯកជន ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋមួយចំនួនតូច នៅខ្វះលទ្ធភាពទៅពិនិត្យ ប្រឹក្សា និងព្យាបាលជំងឺដល់មន្ទីរពេទ្យ។ ដូច្នេះ ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគម សិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្ត បានចុះមកដល់មូលដ្ឋានសង្កាត់ សំបួរមាស ក្រុងកំពង់ចាម ដើម្បីផ្តល់សេវាលើកឋរពិនិត្យ ប្រឹក្សា និងព្យាបាលជំងឺប្រគេនព្រះសង្ឃ និងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និង ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តម ថ្លែងបន្តថា ការជួបជុំប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅនាថ្ងៃនេះ ក៏ដោយសារកត្តាប្រទេសជាតិមានសុខសុខភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។