ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ អ្នកដែលស្វែងរកសន្តិភាពនេះហើយ គឺជាអ្នកការពារសន្តិភាព

(ភ្នំពេញ) ៖ នៅក្នុងសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន១៩.០០០នាក់ នាព្រឹកថ្ងៃសៅរ៍ទី២៧ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់រួបរួមគ្នាថែរក្សាសន្តិភាពឱ្យបាន ហើយអ្នកដែលស្វែងរកសន្តិភាពនេះហើយ ដែលជាអ្នកការពារសន្តិភាពដើម្បីធានាសេចក្តីសុខរបស់ប្រជាជន។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សន្តិភាពមានតម្លៃខ្លាំងណាស់ ហើយយើងបានជួបជុំគ្នានៅទីនេះ ក៏ដោយសារសន្តិភាពដែរ តែបើសិនប្រទេសកើតសង្រ្គាម អ្វីៗទាំងអស់នឹងត្រូវបំផ្លាញចោលទាំងអស់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។