ព័ត៌មានជាតិ

ឯកឧត្តម ដួង តារា ÷សុខសប្បាយបងប្អូន? យើងប្រុងប្រយ័ត្នទាំងអស់គ្នាកុំអោយឆ្លងជំងឺកូវីដ-១៩

សុខសប្បាយបងប្អូន?

យើងប្រុងប្រយ័ត្នទាំងអស់គ្នាកុំអោយឆ្លងជំងឺកូវីដ-១៩

ឯកឧត្តម ដួង តារា រដ្ធលេខាធិការស្ដីទីការគណ:រដ្ធមន្ដ្រី និងជាជំនួយការផ្ទាល់ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ទោះបីពេលនេះតំបន់ក្រហមមួយចំនួនត្រូវបានបើកឡើងហើយក្តី ប៉ុន្តែជំងឺកូវីដ-១៩ នៅមិនឆ្ងាយពីយើងទេ បើធ្វេសប្រហែសភ្លេចខ្លួនវានឹងឆ្លងយើងភ្លាមមួយរំពេច។ ជំងឺកូវីដ-១៩ ឆ្លងលឿនសាហាវណាស់។

ធ្វើអ្វីមួយគឺត្រូវគិតពីសុវត្ថិភាពសុខភាពអាយុជីវិតជាចម្បង គឺត្រូវពាក់ម៉ាសជាប់គ្រប់ទីកន្លែង ហើយឧស្សាហ៍ដុសលាងសម្អាតដៃ និងមុខមាត់អោយបានញឹកញាប់។

ឯកឧត្តម ដួង តារា ទោះបីពេលនេះតំបន់បិទខ្ទប់ត្រូវបានបើកឡើងវិញក្តី ហើយពលរដ្ឋមួយចំនួនរួមទាំងបងប្អូនកម្មករកម្មការិនីបានវិលទៅធ្វើការជាបណ្តើរៗឡើងវិញក្តី ក៏ប៉ុន្តែបងប្អូនយើងនៅមានការខ្វះខាតស្បៀងអាហារ បើពេលនេះយើងអាចជួយស្បៀងពួកគាត់បាន គឺនឹងផ្តល់ឱកាសអោយពួកគាត់ដោះស្រាយជីវភាពដោយខ្លួនឯងបានបន្ទាប់ពីបានវិលចូលធ្វើការបាន១ខែនេះ។

ឯកឧត្តម ដួង តារា ខិតខំបន្តផ្តល់ស្បៀងជូនបងប្អូនដែលខ្វះខាត និងដាច់ស្បៀងនៅក្នុងពេលវេលាដ៏លំបាកនេះ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងក្រោមម្លប់សន្តិភាព៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។