ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងក្រុមគ្រួសារ បានបន្តអញ្ជើញប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលជូនមាតាបិតា បុព្វការីជន នៅចេតិតម្កល់អដ្ឋិធាតុលោកអ្នកមានគុណ ស្ថិតក្នុងបរិវេណវត្តបុទមវត្តី

(ភ្នំពេញ) :នាព្រឹកថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងក្រុមគ្រួសារ បានបន្តអញ្ជើញប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលជូនមាតាបិតា បុព្វការីជន នៅចេតិតម្កល់អដ្ឋិធាតុលោកអ្នកមានគុណ ស្ថិតក្នុងបរិវេណវត្តបុទមវត្តី រាជធានីភ្នំពេញ។

ទន្ទឹមគ្នានឹងការប្រារព្ធកិច្ចបង្សុកូលទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ក្នុងវរោកាសដ៏ប្រសើរថ្លៃថ្លានោះដែរ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និងក្រុមគ្រួសារ ក៏បានប្រារព្ធនូវពិធីសែនព្រេនអាហារភោជនជូនលោកអ្នកមានគុណ និងបុព្វការីជន ទៅគន្លងតាមប្រពៃណី និងទំនៀមទំលាប់ខ្មែរផងដែរ។

សូមបញ្ជាក់ថានៅរៀងរាល់រដូលកាលចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រជាពលរដ្ឋខ្មែរ មិនថាទីក្រុង ឬជនបទនោះឡើយ តែងបានប្រារព្ធកិច្ចបង្សុកូល និងសែនព្រេនអាហារភោជន ដើម្បីឧទ្ទិសកុសលផលបុណ្យ និងជូនដល់មាតាបិតា ព្រមទាំងញាតិការដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ។ ដូចពលរដ្ឋខ្មែរទូទៅដែរ ក្រុមគ្រួសារសម្ដេចក្រឡាហោមតែងបានប្រារព្ធកិច្ចប្រកបដោយកត្តញ្ញូនេះជារៀងរាល់ឆ្នាំ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។