ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន និងលោកស្រីឯកអគ្គរដ្ធទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានចូលរួមទម្លាក់ប្រអប់បេតុងសម្រាប់ជាជម្រកសិប្បនិម្មិត និងទប់ស្កាត់បទល្មើសនេសាទ ក្នុងគោលបំណងនៃការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលក្នុងដែនជម្រកត្រី

នៅថ្ងៃដដែល បន្ទាប់ពីពិធីប្រគល់ទទួលនាវាល្បាតក្រោមហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុបនៃកម្មវិធី CAPFISH-Capture ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងលោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាមកពីស្ថាប័ន និងអង្គភាពពាក់ពន្ធ័ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើន បានចូលរួមទម្លាក់ប្រអប់បេតុងសម្រាប់ជាជម្រកសិប្បនិម្មិត និងទប់ស្កាត់បទល្មើសនេសាទ ក្នុងគោលបំណងនៃការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលក្នុងដែនជម្រកត្រី និងជំរុញការអនុវត្តច្បាប់ស្ដីពីជលផល ការលុបបំបាត់បទល្មើសជលផលគ្រប់ប្រភេទ ការពង្រឹងសមត្ថភាពគ្រប់គ្រងសហគមន៍នេសាទ និងជំរុញការអភិវឌ្ឍវារីវប្បកម្ម ដើម្បីធានាឱ្យបាននូវនិរន្តរភាពធនធានជលផល ព្រមទាំងកែលម្អគុណភាព និងសុវត្ថិភាពផលផលិតផលជលផលសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ ជាពិសេសគឺជួយផ្តល់សាច់ត្រីដល់ប្រជាពលរដ្ឋទូទៅ ព្រមទាំងចូលរួមលើកស្ទួយសេដ្ឋកិច្ច ជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ក្នុងស្មារតីទទួលខុសត្រូវ ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាជន និងសហគមន៍ ដើម្បីសម្រេចនូវគោលដៅ គោលបំណង និងលទ្ធផលរំពឹងទុក។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។