ព័ត៌មានជាតិ

រដ្ឋបាលស្រុកក្រឡាញ់ បានចែកម៉ាសជូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅក្នុងផ្សារក្រឡាញ់ និងផ្សារកំពង់ថ្កូវ ដើម្បីចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩

(សៀមរាប) ÷ម៉ាសដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈសាលាខេត្តសៀមរាប ត្រូវបានផ្ដល់ជូនរដ្ឋបាលស្រុកក្រឡាញ់ ដើម្បីចែកបន្ដជូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅក្នុងផ្សារក្រឡាញ់ និងផ្សារកំពង់ថ្កូវ ដើម្បីចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានរីករាលដាលចូលសហគមន៍។

នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមការងាររដ្ឋបាលស្រុកដឹកនាំដោយលោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក និងលោក សុខ ណារ៉េត អភិបាលរងស្រុកតំណាងលោកស្រី ម៉ននី រង្សី អភិបាលនៃគណៈអភិបាលស្រុកក្រឡាញ់ ដោយមានការចូលរួមពីមន្រ្តីរាជការ កងកម្លាំង និងលោក ហេង គឹមចុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុក និងសហការី បានដឹកនាំក្រុមការងារចុះចែកម៉ាសជូនអាជីវករលក់ដូរនៅក្នុងផ្សារ និងប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ដែលមិនបានពាក់ម៉ាស់។

ជាក៍បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល រក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស លាងសម្អាតដៃឱ្យបានញឹកញាប់ដោយទឹកស្អាត/សាប៊ូ/អាល់កុល/អាល់កុលជែល ដើម្បីជៀសផុតពីជំងឺកូវីដ-១៩។

សូមបញ្ជាក់ជូនថា ម៉ាសដែលរដ្ឋបាលស្រុកក្រឡាញ់ ប្រើប្រា​ ស់និងចែកជូនប្រជាពលរដ្ឋក្នុងស្រុកនាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ដល់ជូនសាលាខេត្តសៀមរាប ហើយរដ្ឋបាលខេត្តបានផ្ដល់ជូនរដ្ឋបាលស្រុកក្រឡាញ់ ដើម្បីចែកបន្ដជូនប្រជាពលរដ្ឋ ដើម្បីចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។