ព័ត៌មានជាតិ

ក្លឹបគោព្រៃមណ្ឌលគីរី ក្លាយជាកន្លែងស្តុកឈើ និងអារ ច្រៀកឈើយ៉ាងសកម្ម!

(មណ្ឌលគិរី)៖ ទីលានប្រណាំងរថយន្ត Off-Road ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃស្រុកពេជ្រដាខេត្តមណ្ឌលគិរី បានក្លាយជាកន្លែងស្តុកឈើ អារច្រៀកឈើ និងជួញដូរឈើយ៉ាងសកម្ម រហូតសមត្ថកិច្ចជំនាញធ្វើការបង្ក្រាប.!។
ជាក់ស្ដែងៈកាលពីថ្ងៃទី ១៦ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ សមត្ថកិច្ចបានចុះបង្ក្រាប ទីតាំងស្តុកឈើ អារច្រៀកឈើ ១កន្លែង ក្នុងបរិវេណទីលានប្រណាំងរថយន្ត Off-Road ស្ថិតនៅភូមិមេប៉ៃឃុំពូជ្រៃ ស្រុក ពេជ្រាដា តែម្ដង។

ក្នុងនោះសមត្ថកិច្ចៈដក ហូត បានរថយន្តបាកុងចំនួន២គ្រឿង.ម៉ូតូ១គ្រឿង ម៉ាកវ៉េវពណ៌ខ្មៅគ្មានស្លាកលេខ រួមនិងឈើជាច្រើនម៉ែត្រគូប ផងដែរ!។ប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយ លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងនៃអយ្យ ការ អមសាលាដំបូងខេត្តមណ្ឌលគិរី។

សេចក្ដីរាយការណ៍បាន ឱ្យដឹងបន្តថាខណះពេលសមត្ថកិច្ចទៅដល់ ភ្លាមក្រុមជនល្មើសបាន រត់ចែកជើងគ្នាអស់..!។
ដោយបន្សល់ទុកវត្ថុតាងៈរថយន្តបាកុង២ គ្រឿង.ម៉ូតូ១គ្រឿង រួមនិងឈើជាច្រើនម៉ែត្រ គូបនៅកន្លែងអារច្រៀក ឈើ។រថយន្តបាកុង ទាំង២គ្រឿងនោះជារបស់ ចែ គា ដែលជាឈ្មួញរកស៊ីឈើ ចាស់ វស្សា!។

ជុំវិញករណីនេះក្រុមមន្ត្រីបានសន្និដ្ឋានថាៈ ដោយទីតាំងអំណោយ ផល បណ្ដាលឱ្យក្រុមឧក្រិដ្ឋជនព្រៃឈើ សហការជាមួយម្ចាស់ក្លឹបគោព្រៃ លបលួច ធ្វើសកម្មភាព កាប់ឈើដឹកចេញពីក្នុងព្រៃ ចូលមកក្នុងទីលានប្រណាំង រថយន្ត Off-Road ដើម្បីអារច្រៀកយ៉ាង សកម្ម សម្រាប់ផ្គត់ផ្គង់ទីផ្សារងងឹត។

ទោះជាយ៉ាងណាក្ដី យើងមិនអាចសុំការអត្ថាធិប្បាយ ពីលោក ទូច រស្មី ប្រធានក្លឹបគោព្រៃ 12 motor park ដែលជាម្ចាស់ទីតាំងបាននៅឡើយទេ ហើយយើង រង់ចាំការបកស្រាយពីសាម៉ីខ្លួនពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។

គេនៅចាំបានថាៈ កាល ពីថ្ងៃទី12/01/2022 លោក សាន់ ដារិទ្ធិ ប្រធានក្លឹបរថយន្ត
គោ ព្រៃ off-road ខេត្តមណ្ឌលគិរី បានប្រកាសលាឈប់ពីក្លឹប! ក្នុងនោះ លោក ទូច រស្មីបានក្លាយជាប្រធាន ក្លឹបរថយន្តគោព្រៃoff- road ខេត្តមណ្ឌលគិរី ជំនួសលោក សាន់ ដារិទ្ធិ ក្រោយមានការដោះ ដូរ ប្រធានក្លឹបរថយន្តគោព្រៃ ។
បែរជាលេចធ្លាយថាៈ ទីលានប្រណាំងរថយន្ត Off-Road ស្ថិតនៅភូមិមេប៉ៃឃុំពូជ្រៃ ស្រុក ពេជ្រាដា មានលួច លាក់ប្រព្រឹត្តបទល្មើសព្រៃឈើទៅវិញ រហូតឈានដល់ការបង្ក្រាបថែមទៀត។
ប្រភពមួយទៀត លួចបង្ហើបថាៈ មូលហេតុដែលលោក សាន់ ដារិទ្ធិ សម្រេចលាឈប់ ពីប្រធានក្លឹបរថយន្តគោព្រៃ ។
ក៏ព្រោះតែរូបលោក នើយហត់នឹងការដឹកនាំ ប្រជែងគ្នានិយាយមិនស្ដាប់គ្នា ដូចពាក្យចាស់លោកពោលថាៈ ឆ្លង ស្ពានហើយ រូសស្ពានចោល៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។