ព័ត៌មានជាតិ

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង បានអញ្ជើងចូលរួមសិក្ខាសាលា ស្ដីពីការរគាំទ្រការបង្កើត និងដំណើរការសហគមន៍កសិកម្មបែបថ្មី

#Noted ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង រួមជាមួយសហការី លោកស្រី បន វុទ្ធា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកស្រី អាត ឌីណា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក អ៊ាត អាត ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មបន្លែសុវត្ថិភាពទួលត្រពាំងស្រស់បំព្រង បានអញ្ជើងចូលរួមសិក្ខាសាលា ស្ដីពីការរគាំទ្រការបង្កើត និងដំណើរការសហគមន៍កសិកម្មបែបថ្មី នៅសាលប្រជុំសែនពិដោរ អគារផ្ការំដួល នៃទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រោមអធិបតីភាពលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដោយមានសមាសភាពចូលរួមប្រមាណជាង ១២០នាក់។

សិក្ខាសាលានេះមានគោលបំណងសំខាន់២គឺ៖
១. សិក្សាស្វែងយល់បន្ថែមអំពីស្ថានភាព បទពិសោធន៍របស់សហគមន៍កសិកម្មដែលមានសក្ដានុពល
២. ពិភាក្សា និងផ្ដួចផ្ដើមគំនិតសម្រាប់គាំទ្រការបង្កើត និងដំណើរការសហគមន៍កសិកម្មបែប ឬគម្រូថ្មី។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។