ព័ត៌មានជាតិ

ឈ្មួញរកស៊ីដឹកទំនិញរអ៊ូរទាំដែលត្រូវបង់លុយឲ្យគយចល័តលើផ្លូវជាតិលេខ១ !

ប្រភពពីក្រុមឈ្មួញរកស៊ីដឹកទំនិញឆ្លងកាត់ភាគខាងកើតប្រទេសបានឲ្យដឹងថា ចាប់តាំងពី​លោក អ៊ួ​ន សុវណ្ណារ៉ា ទទួលបាន តំណែង​ជា​ប្រធាន​គយ​ចល័ត​តំបន់​១មក សកម្ម ភាពនៃការជម្រិតទារប្រាក់បានកើនឡើង មានន័យថាឈ្មួញចំណាយកាន់តែច្រើន។ លោកបានតម្រូវឲ្យ​ឈ្មួញ​បង់ពន្ធ​តាមរបៀប​ម៉ៅការ​ហើយ​ឈ្មួញ​ទាំងនោះ​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដែលនាំចូលពីប្រទេសវៀតណាមតាមច្រកព្រំដែនបណ្ដាខេត្តភាគខាងកើត។

​ឈ្មួញ​តូច ធំ ដឹកជញ្ជូន​ទំនិញ​ពី​ស្រុក​យួន ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​និង​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​នានា ជាពិសេសតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ព្រមទាំង​ច្រក​ផ្សេងៗ​ទៀត មាន​រថយន្ត​ធំៗ​ដឹក​ទំនិញ​ពី​គ្រប់​បណ្ដា​ខេត្ត ចូល​មក​ទីក្រុង​ភ្នំពេញ​ ក្នុង​មួយ​ថ្ងៃៗ​មិន​ក្រោម​ពី១០០០គ្រឿង​នោះ​ទេ ហើយ​ឡាន​ដឹក​ទំនិញ​ទាំងនោះ​ត្រូវ​បង់​ឲ្យ មេ​គយ​ចល័ត​តំបន់​១​ក្នុង​រថយន្ត​នីមួយៗ​បង់​ចន្លោះ​ពី១០០ដុល្លារ​ទៅ៤០០ដុល្លារ​ឲ្យទៅ​មេគយ​ចល័ត​តំបន១ទើប​ចូល​ទីក្រុង​ភ្នំពេញ​បាន​ដោយ​សុវត្ថិភាព។​ នេះជា​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់​លោក អ៊ួ​ន សុវណ្ណារ៉ា មេ​គយចល័ត​តំបន់​មួយ​កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​មន្ត្រី​គយ​ក្រោម​ឱវាទ​របស់​លោក អ៊ួ​ន សុវណ្ណារ៉ា អាច​គាបសង្កត់​ជំរិត​យក​លុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ​តាម​អំពើ​ចិត្ត​របស់​ខ​ខ្លួន ។​

​​ប្រភព​ពី​មន្ត្រី​គយ​តតំបន់១បានឲ្យដឹងថា ចាប់តាំងពី​លោក អ៊ួ​ន សុវណ្ណារ៉ា ត្រូវបាន​តែងតាំង​ជា​ប្រធាន​គយ​ចល័ត​តំបន់​មួយ រួច​មក​គឺ​មន្ត្រី​គយ​រូប​នេះ​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​ ​ប្រភពខ្សឹបខ្សៀវថា ដោយ សារ​លោក អ៊ួ​ន សុវណ្ណារ៉ា ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​ប្រធាន​គយ​ចល័ត​តតំបន់ន១ ទើប​ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​លលុយ តាម​របៀប​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​។​ ពួកឈ្មួញរកស៊ីដឹក ទំនិញឆ្លងដែនគឺប្រទេសវៀតណាមគ្រវី ក្បាលចំពោះទង្វើរបស់មន្ត្រីគយចល័តប្រចាំតំបន់១។

​ហេតុនេះហើយ​ទើប​ឈ្មួញ​ អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​តាម​បណ្ដាល​ខេត្ត​ចូលមក​ទីក្រុង​ភ្នំពេញ កាន់តែ​ច្រើនឡើងៗ​ហើយ​លោក អួន សុវណ្ណារ៉ា តែង​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ដើម្បី​បិទបាំង​ទង្វើ​របស់​ខ្លួន​ផងដែរ​។ ដោយសារតែទង្វើពុករលួយក្រោមតុសម្រាប់មន្ត្រីគយនោះហើយ ទើបបានជាឈ្មួញព្យាយាមនាំទំនិញចូលដោយមិនបង់ពន្ធឬបង់ពន្ធមិនគ្រប់។ ពីព្រោះថា មន្ត្រីគយមិនដែលចុះត្រួតពិនិត្យមើលទំនិញទេ គឺដើរក្រវែលតែរថយន្តដឹកទំនិញហើយយកលុយប៉ុណ្ណោះ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។