ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងថ្លែងអំណរគុណសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកកំចាយមារ រួមជាមួយការចែកទានដល់គ្រួសារក្រីក្រចំនួន៣៥០គ្រួសារ

(ព្រៃវែង) :នៅថ្ងៃទី២២  ខែកក្ដដា  ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង  និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងថ្លែងអំណរគុណសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកកំចាយមារ រួមជាមួយការចែកទានដល់គ្រួសារក្រីក្រចំនួន៣៥០គ្រួសារក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន សខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលប្រព្រឹត្តទៅភូមិគ្រឹៈ លោកជំទាវ សុីវ ចាន់ធូ នៅខាងមុខសកលវិទ្យល័យ ជា សុីម កំចាយមារ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានសង្កេតឃើញថា ប្រជាពលរដ្ឋបានបង្ហាញក្ដីរីករាយយ៉ាងក្រៃលែងចំពោះវត្តមានរបស់ លោកជំទាវ ញ៉ែម សឿន សខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នាពេលនេះ។ ខ្ញុំបាទ ក៏បានថ្លែងមតិសម្ដែងការអបអរសាទរ និងអរគុណជាអនេកប្បការជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកបោះឆ្នោតក្នុងស្រុកកំចាយមារទាំងអស់ ដែលបានចូលរួមជាមួយ បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស បន្តជឿទុកចិត្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យបានទទួលជ័យជំនះដ៏ត្រចះត្រចង់ ដើម្បីបុព្វហេតុសុខសន្តិភាព ការអភិវឌ្ឍ និងវិបុលភាពសម្រាប់អនាគតសង្គមជាតិតរៀងទៅ។

សារជាថ្មីម្តងទៀត ឯកឧត្តម ជា សុមេធី  និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមប្រសិទ្ធិពរជ័យជូនដល់លោកជំទាវ ញ៉ែម សាខន សខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ជាមួយលោកតា លោកយាយ មាមីង បងប្អូន ញាតិមិត្ត និងអ្នកចូលរួមក្នុងពិធីទាំងអស់ បានជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ចៀសផុតពីគ្រោះកាចទាំងឡាយ និងបានប្រកបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពល: កុំបីឃ្លៀងឃ្លាត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។