ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាល បន្តសហការ បង្រ្កាបករណីនេ សាទដោយខុសច្បាប់នៅក្នុងភូមិសាស្រ្តខេត្ត

(បាត់ដំបង) ៖ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ភួង ច័ន្ទតារ៉ា ស្នងការរងផែនការងារប្រឆាំងបទល្មើស សេដ្ឋកិច្ច និងលោក វរសេនីយ៍ឯក អ៉ិម កុសល ស្នងការរងទទួលដឹកនាំការិយាល័យជំនាញមួយនេះ កាលពីថ្ងៃទី ២៥ខែ កុម្ភ: ឆ្នា២០២៤ លោកវរសេនីយ៍ឯក យី យក សាន នាយការិ យាល័យនគរបាលប្រឆាំ ងបទល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំងក្នុងការិយា ល័យដែលកំពុងឈរជើងនៅគោលដៅទន្លេសាប ចូលរួមសហការជាមួយកម្លាំងជំនាញបរិស្ថានកម្លាំងសង្កាត់រដ្ឋបាលជលផលកំពង់ប្រហុក និងសង្កាត់រដ្ឋបាលជលផលក្បាលតោលបានចុះរុះរើកាប់កម្ទេចចោលឧបករណ៍នេសាទខុសច្បាប់បានចំនួន៣ចំណុច រួមមាន៖
១- ចំណុចក្បាលក្របី
២- ចំណុចពាមព្រែកត្រសក់
៣- ចំណុចពាមក្បាលតោល ។

ជាលទ្ធផលក្រុមការងារសម្រេចកម្ទេចចោលនូវសំភារៈមួយចំនួនដូចខាងក្រោម៖
-សាច់ម៉ង ប្រវែង៣៥០០ម៉ែត្រ
-បង្គោលឈើ ចំនួន ៦៥០ដើម
-ឡុកចាប់ត្រី ចំនួន២៣គ្រឿង
-ប្រលែងកូនត្រីចម្រុះចំនួន៨០គីឡូក្រាមចូលទៅក្នុងបឹងទន្លេវិញ ។

ចំពោះអ្នកប្រព្រឹត្តិល្មើស សមត្ថកិច្ចជំនាញកំពុង ធ្វើការស្រាវជ្រាវរកអត្តសញ្ញាណហើយ៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។