ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្ត និងឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ដែលប្រារព្ធធ្វើនៅសាលប្រជុំធំ «A»សាលាខេត្តព្រៃវែង ។

ពិធីបើកសន្និបាតនេះដែរ មានការរាយការណ៍អំពី៖
-របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែង ដោយលោកនាយករដ្ឋបាលសាលាខេត្ត
-របាយការណ៍បូកសរុបលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ- ឃុំ-សង្កាត់មានសុវត្ថិភាព” ក្នុងខេត្តព្រៃវែង ដោយលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត។

បន្ទាប់មកឈានដល់ការបែងចែកក្រុមពិភាក្សា និងណែនាំការពិភាក្សា ដោយឯកឧត្តម លាត ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្ត ដើម្បីពិនិត្យ ពិភាក្សា លើបញ្ហានានា និង ផ្ដល់ជាធាតុចូលទាំងឡាយទៅក្នុងក្រុមពិភាក្សានីមួយៗ ដើម្បីធានាបាននូវផែនការ និង វិធានរួមលម្អិតមួយ ដែលមានភាពប្រាកដប្រជា ធានាបាននូវភាពជាម្ចាស់របស់ស្ថាប័ន ព្រមទាំងអាចអនុវត្តបានប្រកបដោយជោគជ័យនាឆ្នាំ២០២៤ខាងមុខនេះ។

ដោយមានការចូលរួមពី៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម​ ប្រធាន​សាលាដំបូង​ និង​ព្រះរាជ្ញាអាជ្ញា​ខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងសាលាខេត្ត កងកម្លាំងទាំងបី នាយក នាយករង ទីចាត់ការ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និង អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាល ឃុំ សង្កាត់ និងមន្ត្រីរាជការសាលាខេត្ត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។