ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា « យើងនឹងរួមគ្នាធ្វើការកំណត់ទិសដៅ ការងារក្នុងឆ្នាំ ២០២៤ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សំដៅជំរុញការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ច ឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០»

(កំពង់ចាម) ៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា « យើងនឹងរួមគ្នាធ្វើការកំណត់ទិសដៅ ការងារក្នុងឆ្នាំ ២០២៤ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សំដៅជំរុញការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ច ឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០» ។

ឯកឧត្តមអភិបាលខេត្ត លើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ នេះ នៅសាលាខេត្តកំពង់ចាម ខណៈឯកឧត្តម អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារប្រចាំឆ្នាំ ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម ដែលពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តម ខ្លូតផន ប្រធានក្រុមប្រឹក្សាខេត្ផផងដែរ និងមានការចូលរួមពីសំណាក់ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត អភិបាល អភិបាលរងក្រុងស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។