ព័ត៌មានជាតិ

ឆ្មក់បង្ក្រាប និងរឹបអូសសាច់សត្វព្រៃពីឈ្មួញដាក់លក់ នៅផ្សារសាមគ្គី ក្រុងស្ទឹងត្រែង !

ខេត្ត​ស្ទឹងត្រែង ​៖​ កម្លាំង​មន្ត្រីបរិស្ថាន នៅព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២២ បានឆ្មក់បង្ក្រាបនិង រឹបអូសសាច់សត្វព្រៃជាច្រើនគីឡូក្រាម​ពីឈ្មួញលក់សាច់ព្រៃ​ នៅផ្សារសាមគ្គី ក្រុងស្ទឹងត្រែង។

បេីយោង​តាមការបញ្ជាក់ពី​មន្ត្រីជំនាញ​បរិស្ថាន​ បានឱ្យដឹងថា​ ក្នុងប្រតិបត្តិការនេះ ចាប់បានតែសាច់សត្វព្រៃតែប៉ុណ្ណោះ។ ចំណែកអ្នកលក់ បានដឹងខ្លួនគេចពេលឃើញមន្ត្រីបរិស្ថាន ចុះទៅបង្ក្រាប។ ហេីយ​ក្រុមអ្នកលក់សត្វព្រៃទាំងនោះ គឺជាមុខសញ្ញាចាស់ ដដែលៗ​ ដែលសមត្ថកិច្ចចុះបង្ក្រាបជាច្រើនដងមកហេីយ។

សូមជម្រាបជូនថា​ សាច់សត្វព្រៃដែលកម្លាំងមន្រ្តីបរិស្ថាន​ រឹបអូសបានទាំងអស់នេះ​ នឹងយកទៅរៀបចំដុតកំទេចចោល ដើម្បីជាការព្រមានកុំឱ្យមានអ្នកជួញដូរសត្វព្រៃខុសច្បាប់តទៅទៀត៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។