ព័ត៌មានជាតិ

ពលរដ្ឋប្រទះឃេីញសពនារីវយ័១៥ឆ្នាំម្នាក់ ដែលលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វាកាលពី២ថ្ងៃមុនហេីយ !

ភ្នំពេញ​៖​ ប្រជាពលរដ្ឋបានប្រទះឃេីញសពយុវតីម្នាក់ដែលបានលោតទឹកពីលេីស្ពានជ្រោយចង្វាកាលពី២ថ្ងៃមុនហេីយនៅព្រឹកថ្ងៃទី៨ ខែតុលា​ ឆ្នាំ២០២២នេះនៅត្រេីយខាងកេីតស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ជនរងគ្រោះមានឈ្មោះចេង​ ស្រីណេត​ អាយុ១៥ឆ្នាំ នៅភូមិអូរខ្យង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

គួររំលឹកផងដែរថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់​ ថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២២​ មានការភ្ញាក់ផ្អេីលមួយបន្ទាប់ពីគេឃើញយុវតីរងគ្រោះបានមកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានជ្រោយចង្វាចុះទៅក្រោមលិចបាត់ដោយបន្សល់ទុកកាបូបស្ពាយ១​ ស្បែកជេីងមួយគូ តុក្កតាខ្លាឃ្មុំមួយ​ ទូរស័ព្ទមួយគ្រឿងផងដែរ​ រួមទាំងឯកសារមួយចំនួនទៀត​ ។

រហូតមកដល់ព្រឹកថ្ងៃទី៨​ ខែតុលា​ ឆ្នាំ២០២២នេះប្រជាពរដ្ឋអ្នកនេសាទក៏ប្រទះឃេីញសពជនរងគ្រោះអណ្តែតឡេីនៅត្រេីយខាងកេីតជិតស្ពានជ្រោយចង្វាតែម្តង។

ក្រោយមកក៏បានរាយការណ៍ទៅសមត្ថកិច្ចនិងទាក់ទងទៅសាច់ញាតិដេីម្បីមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី.៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។