ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ករណីលួចទូរស័ព្ទដៃ០១គ្រឿងម៉ាក I PHONE 13 PROMAX នៅក្រុងបាវិត!

(ស្វាយរៀង)៖ សមត្ថកិច្ចនគរបាលក្រុងបាវិត បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជនជាតិវៀតណាមករណីលួចទូរស័ព្ទដៃ០១គ្រឿងម៉ាក I PHONE 13 PROMAX នៅក្រុងបាវិត។

ការឃាត់ខ្លួនធ្វើឡើង កាលពីវេលាម៉ោង ៥និង២៥នាទីល្ងាច ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចលើផ្លូវជាតិ១ ខាងមុខកាស៊ីណូឡឺម៉ាកាវ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ជនសង្ស័យមានឈ្មោះង្វៀង គឹមសឺង (NGUYEN KIM SON) ភេទប្រុស អាយុ៦៧ឆ្នាំជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ : C9106131 មុខរបរមិនពិតប្រាកដ មានទីលំនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ។

ចំណែកជនរងគ្រោះមានឈ្មោះ ង៉ុង ចាន់រិទ្ធ ភេទប្រុស អាយុ ៣៧ ឆ្នាំជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពបន្តថាបន្ទាប់ពីទទួលពាក្យបណ្ដឹងពីជនគ្រោះឈ្មោះ ង៉ុង ចាន់រិទ្ធ ភេទប្រុស អាយុ ៣៧ ឆ្នាំជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ថា កាលពីវេលាម៉ោង៨និង:៣០នាទីយប់ ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ ខ្លួនបានត្រូវជនសង្ស័យ ធ្វើសកម្មភាពលួចទូរស័ព្ទដៃ០១គ្រឿងម៉ាក I PHONE 13 PROMAX នៅក្រុងបាវិត។

ក្រោយពីទទួលបានពាក្យបណ្ដឹងសមត្ថកិច្ចនគរបាលក្រុងសហការជាមួយនគរបាលប៉ុស្ត៏រដ្ឋបាល បានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ នៅចំណុចលើផ្លូវជាតិ១ ខាងមុខកាស៊ីណូឡឺម៉ាកាវ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា : ខ្លួនពិតជាបានចូលលួចយកទូរស័ព្ទដៃ០១គ្រឿងម៉ាក I PHONE 13PROMAX ពណ៌ខៀវ ប្រាកដមែន និងធ្លាប់បានធ្វើសកម្មភាពលួចទូរស័ព្ទបានចំនួន២ទៅ ៣ដងមកហើយ ហើយយកទៅលក់នៅប្រទេសវៀតណាម ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីចាត់ការតាមច្បាប់៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។