ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ៖បង្ហាញឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជៀសវាងការចោលសំរាមពាសវាលពាសកាល ដែលនាំឱ្យបាត់បង់នៅសោភ័ណភាពទីក្រុងរបស់យើង

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥  ខែកុម្ភ: ឆ្នាំ២០២៣ បញ្ហាសំរាម អាជ្ញាធរ អង្គភាពពាក់ព័ន្ធ គួរតែចលនាដល់ក្រុមយុវជនយើងឱ្យជួយប្រមូលទុកដាក់សំរាម ពោលគឺយើងធ្វើដូច្នេះ ក្នុងន័យដើម្បីបណ្ដុះគំនិតដោយផ្ដើមចេញពីយុវជន ដើម្បីបង្ហាញឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជៀសវាងការចោលសំរាមពាសវាលពាសកាល ដែលនាំឱ្យបាត់បង់នៅសោភ័ណភាពទីក្រុងរបស់យើង។

ជ្រុងមួយនៃប្រសាសន៍ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងកិច្ចសម្ភាសន៍ជាមួយ ក្រុមការងារផ្សព្វផ្សាយ នៃក្រសួងបរិស្ថាន និងក្រុមAMS នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នាសាលាខេត្តកំពង់ចាម ជុំវិញការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ត្រង់ចំនុចទី៦ ទាក់ទងអនាម័យ និងបរិស្ថាន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។