ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបថតពីអតីតកាលមួយសន្លឹក និងប្រកាសរកប្រភពនៃរូបថតនេះ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបង្ហោះរូបថតកាលពីអតីតកាលមួយសន្លឹក ដែលទទួលបានពីអ្នកប្រើប្រាស់ Facebook ម្នាក់តាម Messenger។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានអះអាងថា សម្តេចមិនដែលបានឃើញរូបថតនេះពីមុនមកទេ ទើបសម្តេចប្រកាសឲ្យបងប្អូនដែលបានដឹងពីប្រភពរូបថតនេះ ជួយផ្តល់ព័ត៌មានជូនសម្តេចផង។

សម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះក្នុង Facebook យ៉ាងដូច្នេះថា «យប់មិញខ្ញុំទទួលបានរូបថតមួយសន្លឹកពី Messenger របស់ ចៅគីម ដែលជារូបថតដែលខ្ញុំមិនដែលបានឃើញហើយក៏មិនដឹងថា ថតនៅកន្លែងណា និងឆ្នាំណា?។ សូមបងប្អូនដែលបានដឹងពីប្រភពរូបថតនេះ មេត្តាជួយផ្តល់ព័ត៌មានផង។ សូមអរគុណទុកជាមុន»៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។