ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួម សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការធនាគារវឌ្ឍនៈសាខាខេត្ត

(ព្រៃវែង) នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ជា មេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកអភិបាលរងខេត្ត បានអញ្ជើញចូលរួមអបអរសាទរ សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការធនាគារវឌ្ឍនៈសាខាខេត្តព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ឧកញ៉ា អ្នកឧកញ៉ា អភិបាលក្រុង លោក លោកស្រី ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនរូប នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដែលស្ថិតនៅភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ឆ្លៀតក្នុងឪកាសនេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត សូមថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំធនាគារវឌ្ឍនៈទាំងអស់ ដែលបានពង្រីកសេវាកម្ម ធនាគារវឌ្ឍនៈ សាខាខេត្តព្រៃវែង ទូលំទូលាយ ជួយឆ្លើយតបបន្ថែមទៅនឹងតម្រូវការចាំបាច់នានារបស់អ្នកវិនិយោគ អាជីវករ ក៏ដូចជាប្រជាពលរដ្ឋទូទៅលើសេវាហិរញ្ញវត្ថុ ប្រកបដោយជំនាញវិជ្ជាជីវៈ និងទំនុកចិត្តខ្ពស់ ជាពិសេស រួមចំណែកជំរុញការអភិវឌ្ឍនៅក្នុងខេត្តព្រៃវែងផ្ទាល់ផងដែរ។

ក្នុងនាម អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់ជាន់ថ្នាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង សូមចូលរួមសហការបង្កលក្ខណៈងាយស្រួលដល់ធនាគារវឌ្ឍនៈ ដើម្បីរួមចំណែកជំរុញកំណើនវិនិយោគក្នុងស្រុកលើសេវាកម្មធនាគារពាណិជ្ជកម្មគ្រប់ប្រភេទ ជាពិសេស សម្រាប់ក្នុងខេត្តព្រៃវែងទាំងមូលផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។