ព័ត៌មានជាតិ

សប្បុរសជន បន្ត​នាំ​អំណោយ​ប្រគល់ជូន​គណៈកម្មការ​ខេត្ត កំពង់ចាម ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ​-១៩ ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី នៅ​រសៀល​ថ្ងៃទី ២១ ខែមេសា ឆ្នាំ​២០២១​នេះ អញ្ជើញបន្ត​ទទួល​អំណោយ គ្រឿងឧបភោគបរិភោគ ជា​ថវិកា និង​សសម្ភារៈបង្ការជំងឺកូវីដ-១៩ ពីសាលាគណខេត្តខេត្ត និងសប្បុរសជន ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ។​

​អំណោយ​ដែល​បាន​ប្រគល់ជូន​គណៈកម្មាធិកា​រ​ខេត្ត​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នាពេលនេះរួមមាន÷
១-សាលាគណខេត្ត ឧបត្ថម្ភ ទឹកក្រូច ៣០កេស ទឹកសុទ្ធ២០០កេស និង៥០០យួរ
២-លោក គឹម ហេង និងលោកស្រី ឧបត្ថម្ភ មី ២៤កេស ម៉ាស៧៥០០កេស ទឹកសុទ្ធ៥០កេស
៣-លោកស្រី លាង ស្រ៊ី ឧបត្ថម្ភមី ៣០កេស ទឹក៣០កេស ម៉ាស់ ២.៥០០
៤-លោកស្រី ចាន់ គីមហេង ថវិកា២.០០០.០០០រៀល។

នៅក្នុង​ឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​ព្រះសង្ឃ និងសប្បុរសជន​ទាំងអស់ ដែល​បាន​រួមគ្នានាំ​អំណោយ​ដ៏​ថ្លៃថ្លា​ទាំងនេះ យកមក​ផ្ដល់ជូន​គណៈកម្មការខេត្តកំពង់ចាម ដើម្បី​ចូលរួមចំណែកក្នុងការ​ប្រយុទ្ធប្រឆាំង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​–១៩ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ចៅ វង្ស i.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។