ព័ត៌មានជាតិ

ដំណឹងដ៏រីករាយ! រដ្ឋបាលជលផល​ និងអង្គការ WWF បានកត់ត្រាកូនផ្សោតថ្មីមួយទៀត នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ!

(ភ្នំពេញ) ៖ ប្រភពព័ត៌មានពីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ​ និងស្ទឹងត្រែង រដ្ឋបាលជលផល​ និងអង្គការ WWF បានកត់ត្រាកូនផ្សោតថ្មីមួយទៀត នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្រុមការងារបានទទួលព័ត៌មានពីក្រុមសហគមន៍អ្នកចម្លងទូកទេសចរណ៍ និងក្រុមឆ្នាំទន្លេប្រចាំអន្លង់កាំពី បានចុះថតបានកូនផ្សោតនៅម៉ោង១១:៣០នាទីព្រឹក នាថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ២០២៣នេះ នៅចំណុចអន្ទង់វៀន នៃ​អន្លង់កាំពី។

តាមការអង្កេត កូនផ្សោតទើបកើតថ្មីនេះមានអាយុប្រមាណ១០ថ្ងៃកំពុងហែលជាមួយផ្សោតពេញវ័យចំនួន​០៩ក្បាលទៀត។​
ការកត់ត្រាកូនផ្សោតថ្មីនេះ ជាកូនផ្សោតទី០៥ហើយ កត់ត្រាចាប់តាំងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣​។

ចំណាំ៖ នៅឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល​ និង​នៅឆ្នាំ២០២១​ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល​។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។