ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុងពិធីកាត់ស្រោមវិញ្ញាបនបត្រពុទ្ធិក បឋមសិក្សា(បាលីរង) នៅក្រុងកំពង់ចាម

(កំពង់ចាម) ៖ថ្ងៃសៅរ៍ ១៥ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី រួមនិមន្តដោយព្រះសីលសំវរ ប៊ត តាំងឆេង ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះនាគមុនីមេគណខេត្តកំពង់ចាម និងព្រះសហការី អញ្ជើញ និងនិមន្តជាអធិបតីកាត់វិញ្ញាសាក្នុងការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា មណ្ឌលកំពង់ចាម នៅពុទ្ធិកវិទ្យាល័យសម្ដេច ជួន ណាត សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម កម្មវិធីនេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោក ហ៊ីម ស្រ៊ី តំណាងក្រសួងធម្មការ និងសាសនា លោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម ព្រមទាំងសហការី។ សូមបញ្ជាក់ថា ការប្រឡងនេះមានបេក្ខសមណៈ និងបេក្ខជនចំនួន៤២៣អង្គ/នាក់ ស្មើនឹង១៧បន្ទប់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។