ព័ត៌មានជាតិ

អធិការនគរបាលស្រុកតាលោសែនជ័យ សូមគោរពអនុញ្ញាតរាយការណ៍ជូន .ឯកឧត្តម កូយ.កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តពោធិ៍សាត់.ជាទីគោរពដ៏ខ្ពង់ខ្ពស់

(ពោធិ៍សាត់) ៖ កាលថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៤ វេលាម៉ោង 10 និង 10 នាទីព្រឹក
សមត្ថកិច្ចយើងបានទទួលពាក្យបណ្ដឹងពីឈ្មោះ មុត ចន្ដា ភេទស្រីអាយុ 29 ឆ្នាំរស់នៅភូមិព្រៃកន្លង់.ឃុំផ្ទះរុង.ស្រុកតាលោសែនជ័យ (01លើក) បានមកដាក់ពាក្យប្ដឹងទៅលើប្ដីរបស់ខ្លួនឈ្មោះ ម៉ាង ពៅ( ហៅគួយ) ភេទប្រុសអាយុ 35 ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា។
. អំពីករណីប្រើអំពើហិង្សាមានស្ថានទន្ងន់ទោសធ្វើទារុណកម្មយកប្រដាប់ឆក់ត្រីធក់លើប្រពន្ធ ខ្លួនឯង.វ៉ៃកាច់ដៃ.បណ្ដាលឱ្យមានរបួសស្នាមនិងគំរាមសម្លាប់និងមិនឲ្យនិយាយប្រាប់គេ.កាលពីរថ្ងៃទីមិនចាំខែមិនចាំឆ្នាំ 2013 ចំនួន 01 លើក ប្រើអំពើហិង្សាញឹកញាប់មកលើប្រពន្ធពេលមានរឿងម្ដងៗ.រហូតដល់ឆ្នាំ 2024 រយៈពេលកន្លងមកប្ដីរបស់ខ្លួនជាអ្នកប្រើប្រាស់និងជួញដូរគ្រឿងញៀន តាំងពីឆ្នាំ 2017 រហូតដល់ឆ្នាំ 2021 និងបានជាប់ពន្ធនាគារចំនួនមួយឆ្នាំកន្លះ ពេលដែលប្ដីចេញមកវិញនៅតែប្រព្រឹត្តធ្វើសកម្មភាពដដែល។
ក្រោយពីសមត្ថកិច្ចយើងទទួលពាក្យបណ្ដឹងរួច ក៏បានកោះហៅសាម៉ីខ្លួនជាប្ដីចំនួន 02 លើក ប៉ុន្តែសាម៉ីខ្លួនមិនបានចូលខ្លួន ។
_ លុះដល់ថ្ងៃទី 13.ខែ មករាឆ្នាំ 2024 វេលាម៉ោង 15 និង 15 នាទី សមត្ថកិច្ចយើងបានទទួលព័ត៌មានតាមទូរសព្ទពីក្រុមគ្រួសាររបស់ជនរងគ្រោះ ថា.មានឈ្មោះម៉ាង ពៅ( ហៅគួយ)ភេទប្រុស.អាយុ 35 ឆ្នាំរស់នៅភូមិឃុំខាងលើបានយកកាំបិតដាក់តាមខ្លួន
មកចំណុចផ្ទះ របស់ ១,ឈ្មោះ ចំរើន .កក្កដា .ភេទស្រីអាយុ 27 ឆ្នាំរស់នៅភូមិជង្រុក.ឃុំផ្ទះរុង .
២,ឈ្មោះចំរើន. ថាវី .ភេទស្រី.អាយុ 29 ឆ្នាំរស់នៅភូមិជង្រុក.ឃុំផ្ទះរុង
៣, ឈ្មោះអឿនហានភេទស្រីអាយុ 50 ឆ្នាំរស់នៅភូមិជង្រុក .ឃុំផ្ទះរុង ។
I.ក្រោយពីបានទទួលព័ត៌មានរួច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុងចំនួន 04 នាក់ សហការជាមួយលោកអនុភូមិជង្រុក01នាក់។
ដឺកនាំដោយ
.លោក.វ.ត្រី.សំគ្រៀន.នាយប៉ុស្តិ៍ផ្ទះរុង
I.បានចុះទៅដល់កន្លែងកើតហេតុ បានសួរបំភ្លឺទៅលើបងប្អូនជនរងគ្រោះទាំង03នាក់ខាងលើ បានប្រាប់សមត្ថកិច្ចយើងថា ឈ្មោះ ម៉ាង ពៅ ហៅគួយ បានយកកាំបិតផ្គាគ់១តាមខ្លួនហើយបានប្រើពាក្យគំរាមខ្លាំងៗទៅលើបងប្អូនជីដូនមួយជនរងគ្រោះទាំង03នាក់. បន្ទាប់ពីពិនិត្យសាកសួររួច .សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ម៉ាង ពៅហៅគួយ នៅនឹងកន្លែងកើតហេតុនិងដកហូតវត្ថុតាងកាំបិតផ្គាក់បាន01ដើម បញ្ជូនមកអធិការដ្ឋាន.សម្ថកិយើងបានធ្វើតេសទឹកនោមរកសារធាតុតែសាមុីខ្លួនប្រកែចមិនព្រមអោយធ្វើ។
I.មូលហេតុ រស់នៅមិនចុះសម្រុងគ្នាប្ដីតែងតែប្រើអំពើហិង្សាមកលើខ្លួនជាញឹកញាប់ .ហើយប្រើប្រាស់ចែកចាយនៅសារធាតុញៀន។
_ យោងតាមបណ្ដឹងរបស់ប្រពន្ធសូមឱ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់។
I.ក្រោយមកសមត្ថកិច្ចយើង បានសុំគោលការ ទៅឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ តាមរយៈលេខទូរសព្ទ 088 96 97 168 ចុះថ្ងៃទី 13 ខែមករាឆ្នាំ 2024 វេលាម៉ោង 5 .55 នាទី បានឱ្យសមត្ថកិច្ចយើងឃាត់ខ្លួន ជនសង្ស័យខាងលើជាបណ្ដោះអាសន្ន ដើម្បីកសាងសំនុំរឿងតាមនីតិវិធីច្បាប់។
I.អាស្រ័យដូចបានគោរពអនុញ្ញាតរាយការណ៍ជូនខាងលើសូមឯកឧត្តម មេត្តាជ្រាបជារបាយការដ៏ខ្ពង់ខ្ពស់ពីខ្ញុំបានដោយសេចក្តីគោរព។
សូមអរគុណ
វ.ឯក.អ៊ុល.ហៃ

(ដោយ: ព្រំ ហន)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។