ព័ត៌មានជាតិ

ល្បែងសុីសងអាប៉ោង,បៀរ,ជល់មាន់ ដំណើរការដោយរលូន នៅចំណុចចំការកៅស៊ូ ឃុំកោងកាង ក្នុងស្រុកពញាក្រែក!

(ត្បូងឃ្មុំ) ៖ ប្រភពពីក្រុមអ្នកញៀនល្បែង៖ ករណីល្បែងស៊ីសងជល់មាន់,បៀរ, អាប៉ោងមួយកន្លែងនៅក្នុងចំណុចចម្ការកៅស៊ូក្នុងមូលដ្ធានឃុំកោងកាង ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ បានដំណើរការជាចំហនិងដោយគគ្រឹកគគ្រេងខណៈដែលទីតាំងមួយកន្លែងនេះ កំពុងតែបើកដំណើរ ការដោយមានសមត្ថកិច្ចស្លៀកពាក់ស៊ីវិល ទៅជួយការពារទៀតផង។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានលើកឡើងថា រាល់ថ្ងៃដោយមិនបានទាន់ឃើញមន្ត្រីពាក់ព័ន្ធក្នុងស្រុកពញាក្រែក ណាម្នាក់ហ៊ានចេញមុខ បង្ក្រាបល្បែងស៉ីសងទាំងនោះឡើយ.!។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា  ក្រុមអ្នកលេងល្បែងមកពីគ្រប់ទិសទីបានសម្រុកចូលទៅលេងល្បែងនៅទីតាំងខាងលើ ព្រោះមានសុវត្ថិភាពដោយមិនមានការរំខានពីសមត្ថកិច្ចនោះទេ។

ដោយសារតែមានសុវត្ថិភាពនោះហើយ ទើបបានជាដំណើរការល្បែងស៊ីសងច្រើនប្រភេទ ប្រព្រឹត្តទៅដោយការភ្នាល់ដាក់លុយច្រើនៗ។ មាន់ជល់មួយគូតម្លៃភ្នាល់រាប់លានរៀល,រីឯអាប៉ោងចាក់មួយដៃៗរាប់លានរៀលដូចគ្នា។ ក្រុមអ្នកលេងហាក់មានទំនុកចិត្ត ចំពោះបញ្ហាសុខសុវត្ថិភាព ដោយគ្មានការយាយីឬរំខានពីសមត្ថកិច្ចនោះឡើយ ពោលគឺគេលេងដោយការសប្បាយរីករាយហ៊ោរកញ្ច្រៀវកងរំពង។

ប្រជាពលរដ្ឋរស់នៅក្បែរវង់ល្បែង ជាក់ស្ដែងបានឃើញ ថា ទីតាំងបើកដំណើរការល្បែងសុីសងជល់មាន់នេះដែលនៅស្ថិតក្នុងនៅចំណុចចម្ការកៅស៊ូ ឃុំកោងកាងស្រុកពញាក្រែកពុងបើកដំណើរការលេងល្បែងជារៀងរាល់ថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋកំពង់ងឿងឆ្ងល់ថា ហេតុអ្វីបានជាបើកដំណើការលេងល្បែងជល់មាន់,បៀរ,អាប៉ោង…នៅក្នុងមូលដ្ឋានបែបនេះ បែរជាលោក ថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែកនិងលោក លី សុភាលីន អភិបាលស្រុកពញាក្រែក ដឹងហើយ ប៉ុន្តែធ្វើជាមិនដឹងទៅវិញ ដោយមិនចុះទៅបង្ក្រាបនិងទប់ស្កាត់ឡើយ។ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា មន្ត្រីមានសមត្ថ កិច្ចជាប់ពាក់ព័ន្ធនិងការបើកល្បែងសុីសងជល់មាន់បៀអាប៉ោងខាងលើនេះ ទើបសមត្ថកិច្ចមិនចុះបង្ក្រាប..!។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើបានស្នើសុំលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការ នៃស្នងការដ្ធាននគរបាលខេត្តត្បូងឃ្មុំ លោក ជាម ចន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ ជួយយកចិត្តទុកដាក់ចាត់មន្ត្រីនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតសាល នៃស្នងការដ្ឋាននគរបាលខេត្ត ចុះស្រាវជ្រាវពិនិត្យដល់កន្លែងទីតាំងល្បែងស៊ីសងបញ្ជល់មាន់ខាងលើដើម្បីធ្វើការទប់ស្កាត់បង្ក្រាបឲ្យបានទាន់ពេលវេលាផងនិងដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួន។ បើរំពឹងទៅលើកម្លាំងនគរបាលស្រុកពញាក្រែកនិងមន្ដ្រីពាក់ព័ន្ធទំនងជាត្រូវថ្នាំថៅកែវង់ល្បែងនេះហើយ…”៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។