ព័ត៌មានជាតិ

បានរកឃើញហ្វូងផ្សោតពណ៌ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ទៅ២០ក្បាល នៅខេត្តកំពត

(កំពត) ៖លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) បានរកឃើញហ្វូងផ្សោតពណ៌ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ទៅ២០ក្បាល នៅខេត្តកំពត ដោយផ្សោតទាំងអស់នេះមានអាយុប្រមាណ ២០ឆ្នាំហើយ។
លោកនាយខណ្ឌ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជានេសាទ ចូលរួមថែរក្សាការពារធនធានកម្រទាំងនេះទាំងអស់គ្នា។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។