ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង គាំទ្រដល់ក្រុមការងារចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពព្រែកកំពឹស!

(ភ្នំពេញ) គិតចាប់ពីថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១ យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ដូសទី១ ជូនដល់កុមារវ័យជំទង់ចាប់ពីអាយុ១២ឆ្នាំ ដល់ អាយុក្រោម១៨ឆ្នាំ បានចាប់ផ្តើមដំណើរការយ៉ាងផុលផុស។ ដោយឡែកនៅមណ្ឌលសុខភាពព្រែកកំពឹស ក៏មានរៀបចំចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩នេះ ជូនដល់ប្អូនៗកុមារវ័យជំទង់ ទូទាំងសង្កាត់ផងដែរ ស្របពេលជាមួយនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បានគាំទ្រដល់ក្រុមការងារជាប្រចាំថ្ងៃរហូតដល់បញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង ដោយបានដោះស្រាយ រោងសម្រាប់បាំងថ្ងៃ និងភ្លៀង, ទូរបាញ់ថ្នាំសម្លាប់មេរោគ, ទឹកអាល់កុលសម្លាប់មេរោគ, អាហារចំនួន២ពេលសម្រាប់ក្រុមគ្រូពេទ្យ និងក្រុមយុវជនស្ម័គ្រចិត្ត ជំនួយឲ្យគ្រូពេទ្យចំនួនជាង៤០នាក់, ទឹកសុទ្ធ សម្រាប់ចែកជូនដល់ក្រុមការងារ និងប្អូនៗដែលមកទទួលការចាក់វ៉ាក់សាំងទាំងអស់ ព្រមទាំងកម្លាំងសម្រួលសន្តិសុខសណ្តាប់ធ្នាប់ក្នុងទីកន្លែងចាក់វ៉ាក់សាំងនោះឲ្យប្រព្រឹត្តទៅដោយរលូន៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។