ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំំពង់ចាម និងសហការី អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាសាមគ្គី ប្រារព្ធធ្វើឡើងនៅខេត្តព្រះសីហនុ

(ព្រះសីហនុ) ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាសាមគ្គី ក្រោមការផ្តួចផ្តើម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម។ ដែលពិធីបុណ្យនេះប្រារព្ធធ្វើឡើងនៅខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានចូលចាប់មគ្គផលជាបច្ច័យផ្ទាល់របស់ឯកឧត្តម និងលោកជំទាវ និងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត សរុបចំនួន ៥០,២៩៥,០០០រៀល។

#សូមអនុមោទនាបុណ្យ🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។