ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយការកែសម្រួលអនុក្រឹត្យ លេខ៨៨ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែង

(ព្រៃវែង) ៖ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ លោកជំទាវ ឡុង គន្ធា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការកែសម្រួលអនុក្រឹត្យ លេខ៨៨ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី៖ លោកនាយកទីចាត់ការទាំង៥ សាលាខេត្តព្រៃវែង លោកអភិបាលក្រុង ស្រុកទាំង១៣ ប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម ក្រុង ស្រុកទាំង១៣ លោកមេឃុំ-ចៅសង្កាត់ និងមន្រ្តីកម្មវិធីនៅឃុំ-សង្កាត់ សរុបប្រមាណ២៦៤នាក់ សាលប្រជុំធំ«A»សាលាខេត្តព្រៃវែង។ដោយជុំ ចន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។