ព័ត៌មានជាតិ

រថយន្តបាឡែនបើកល្បឿនលឿនរេចង្កូតក្រឡាប់ចូលស្រះទឹក បណ្តាលអោយគ្រូបង្រៀនម្នាក់ស្លាប់ នឹងមនុស្ស៣នាក់ទៀតរងរបួសនៅស្រុកស្វាយទាប!

ខេត្តស្វាយរៀង ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២២លើផ្លូវក្រវ៉ាត់ព្រំដែន ចំណុចចន្លោះបង្គោលលេខ១៥៣/២ទៅបង្គោលលេខ១៥៣/៣ ស្ថិតក្នុងភូមិកំពោតទូក ឃុំគគីសោម ស្រុកស្វាយទាប ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសដែលស្លាប់មានឈ្មោះ សោម ធី អាយុ ៣៣ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិត្រពាំងថ្ម ឃុំ ថ្នាថ្នង់ ស្រុក រំដួល ខេត្តស្វាយរៀង។

ចំណែកអ្នករងរបួសត្រូវជាម្ដាយមានឈ្មោះ អ៊ី ស៊ុន អាយុ ៥០ ឆ្នាំមុខរបរកសិករ ដោយរងរបួសបាក់ភ្លៅខាងស្តាំនិងក្មេងប្រុស២នាក់រងរបួសស្រាល។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកកាម៉ារីបាឡែន ពណ៌ សពាក់ ស្លាកលេខ ស្វាយរៀង២C.២៣៦៦ ដោយជិះគ្នា៤នាក់ធ្វើដំណើរពីកើតទៅលិចប្រើប្រាស់ល្បឿនលឿន លុះមកដល់ចំណុចខាងលើក៏បានរេចង្កូតធ្លាក់ប្រឡាយផ្លូវថ្នល់តាមខ្សែបន្ទាត់ព្រំដែនក្រឡាប់ផ្ងារជើងឡើងលើច្រមុជចូលក្នុងទឹកទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាប្រញាប់ប្រញាលជួយសង្គ្រោះបាន៣នាក់ចំណែកអ្នកបើករថយន្តអកុសល្យយឹតពេលទៅហើយ។

បច្ចុប្បន្នអ្នករបួសត្រូវបានដឹកមកព្យាបាលនៅមន្ទីរពេទ្យ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។