ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ថ្លែងនូវសារសង្វែគ គណ: ព្រឹកស្អែកបងប្រុស ត្រូវបាន បញ្ជុះ ទៅក្នុងព្រះធរណី ដែលជាកន្លែងសម្រាកចុងក្រោយ

(កំពង់ចាម) : សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បាននូវក្ដីសង្វែគ អាឡោះអាល័យ ការបាត់បង់បងប្រុសបង្កើតទី២លាគ្នានថ្ងៃឡប់

សម្ដេចតេជោ ហ៊ុន សែន ព្រឹកថ្ងៃស្អែក៩ឧសភា២០២២ដល់ពេល
កំណត់ដែលបងប្រុសទីពីរនឹងត្រូវបាន
បញ្ចុះទៅក្នុងព្រះធរណីដែលជាកន្លែង
សម្រាកចុងក្រោយរបស់គាត់។
បងប្អូនយើងបែកគ្នាដោយមិនបានលាគ្នា
និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់ទោះ
បីជាខ្ញុំបានមកទាន់ដណ្ហើមចុងក្រោយ
របស់គាត់ស្រែកហៅគាត់យកដៃទាញ
អង្រួនជើងរបស់គាត់តែមិនមានលទ្ធផល
ក្រៅតែពីសម្រក់ទឹកភ្នែកទាំងអស់សង្ឃឹម។
នៅមានរឿងសោកសៅជាងនេះសម្រាប់
បងប្អូនប្រុសស្រីទាំង៦នាក់របស់យើង
នោះគឺអវត្តមានបងប្រុសទីមួយក្នុងពិធី
បញ្ចុះសពបងប្រុសទីពីរ។បងប្រុសទីមួយ
មិនត្រឹមតែមិនបានចូលរួមក្នុងពិធីបញ្ចុះ
សពបងទីពីរប៉ុណ្ណោះទេតែមកដល់ពេលនេះគាត់មិនទាន់ដឹងថាប្អូនប្រុសរបស់គាត់
បាត់បង់ជីវិតទៀតផង។ខ្ញុំបានហាមកូនៗ
របស់គាត់មិនឱ្យនិយាយប្រាប់គាត់ពី
មរណភាពប្អូនរបស់គាត់ដោយបងទីមួយ
ទើបចេញពីបន្ទប់វះកាត់នៅក្រុងបាងកក
ប្រទេសថៃសុខភាពគាត់នៅខ្សោយ។
ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងក្រោយ
ពេលគាត់ទទួលដំណឹងថាប្អូនរបស់គាត់
បាត់បងជីវិតដោយគ្មានអ្នកណាផ្តល់ដំណឹងឱ្យគាត់?នេះហើយជារឿង
សោកសៅនាប៉ុន្មានថ្ងៃខាងមុខ៕

👉 https://t.me/spmhunsen

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។