ព័ត៌មានជាតិ

១១យប់ថ្ងៃទី៨ឧសភា ឯកឧត្តម អ៊ុន ចាន់ដា អមដំណើរឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញចុះពិនិត្យការរៀបចំទីតាំងសម្រាប់បញ្ចុះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅជើងភ្នំប្រុស

(កំពង់ចាម) :នៅវេលាម៉ោង១១យប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អញ្ជើញអមដំណើរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងខ.ភ.ម និងជាមេបញ្ជាការកងទ័ពជើងគោក អញ្ជើញចុះពិនិត្យការរៀបចំទីតាំងសម្រាប់បញ្ចុះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅជើងភ្នំប្រុស ស្ថិតក្នុងភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សូមបញ្ជាក់ថា សពរបស់សម្ដេច ឧត្តមទេពញាណ ហ៊ុន ណេង នឹងត្រូវដង្ហែទៅបញ្ចុះនៅជើងភ្នំប្រុស ស្ថិតក្នុងភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។