ព័ត៌មានជាតិ

រដ្ធបាលខេត្តកំពង់ចាម ពិធីចុះកិច្ចសន្យាគ្រប់គ្រងសំរាម​ រវាងរដ្ឋបាលក្រុងកំពង់ចាម​ និងក្រុមហ៊ុនស៊ីនទ្រី​ បន្ទាប់ពីបានអនុវត្តសាកល្បងដោយជោគជ័យក្នុងឆ្នាំ ២០២៣កន្លងមក

(កំពង់ចាម) ៖ នាព្រឹកថ្ងៃចន្ទ ៩រោច ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីចុះកិច្ចសន្យាគ្រប់គ្រងសំរាម​ រវាងរដ្ឋបាលក្រុងកំពង់ចាម​ និងក្រុមហ៊ុនស៊ីនទ្រី​ បន្ទាប់ពីបានអនុវត្តសាកល្បងដោយជោគជ័យក្នុងឆ្នាំ ២០២៣កន្លងមក ដែលពិធីនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។