ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលបង្កការរារាំងដល់ដំណើរការបោះឆ្នោត នឹងត្រូវប្រឈមមុខនឹងវិធានការច្បាប់

(កំពង់ស្ពឺ) ៖ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលពីធីនេះធ្វើឡើង នៅបណ្តោយផ្លូវលេខ៤១ ក្នុងភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានប្រកាសចាត់វិធានការចំពោះជនណា ឬក្រុមប្រឆាំងណា ដែលមានបំណងបង្កការរំខាន អុកឡុក ឬធ្វើសកម្មភាពផ្សេងៗដូចជា៖ គូសសន្លឹកឆ្នោតចោល ក្នុងគោលដៅបំផ្លាញដល់ដំណើរការ ឬបរិយាកាសបោះឆ្នោត នឹងមិនត្រូវអត់ឱន ឬលើកលែងឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់កម្មករនិយោជិតទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យមានការឈប់សម្រាករយៈពេល៣ ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយទទួលបានប្រាក់ខែដដែល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។