ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមអមដំណើរ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ខេង សុម៉េត ចុះជួបសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ព្រមទាំងការចុះពិនិត្យទីតាំងនៃគម្រោងសាងសង់អគារសិក្សាថ្មី និងសមិទ្ធិផលនានា ក្នុងស្រុកព្រៃឈរ

(កំពង់ចាម) :នារ​សៀ​លថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បាន​ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន អញ្ជើញចូលរួមអមដំណើរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ខេង សុម៉េត ប្រធានកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន និងជាអគ្គស្នងការរងនគរបាលជាតិ អញ្ជើញចុះជួបសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ព្រមទាំងការចុះពិនិត្យទីតាំងនៃគម្រោងសាងសង់អគារសិក្សាថ្មី និងសមិទ្ធិផលនានា នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យមន្នីរស្សី ស្ថិតក្នុងឃុំតុងរ៉ុង និង អគារសិក្សា និងសមិទ្ធផលណានា នៃសាលាបឋមសិក្សាបារាយណ៍ ឃុំខ្វិតធំ ស្រុកព្រៃឈរ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។