ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តបាត់ ចុះបង្ក្រាបករណីហិង្សានៅក្រុងបាត់ដំបង និងឃាត់ខ្លួនជនសង្ស័យ០៤នាក់.!

(បាត់ដំបង) ៖ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ។

​ 👮​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ ក៏ដូចជា​លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ ស្នងការរង​ ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​ មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ០៥​ ខែ​ ឧសភា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ២៣:៣៨​ នាទី​ នៅចំណុច​លេីសួនច្បារ​សម្តេច​ក្រឡាហោម​ ស្ថិតនៅ​ក្នុង​ភូមិ​រំចេក៥​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់ទោស​ (​ កាប់ដោយ​ប្រេីប្រាស់​កាំបិត​ខ្វែវ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ចំនួន​ ០៤​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ ។

1️⃣​ ឈ្មោះ​ ហាំម៉ាត់​ យ៉ាព្រី​ ភេទប្រុស​ អាយុ​ ១៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​នរា១​ ឃុំ​នរា​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ។
2️⃣​ ឈ្មោះ​ ញឹម​ សារត្ន័​ ហៅ​ សត់​ ភេទប្រុស​ អាយុ​ ១៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ដំណាក់ហ្លួង​ សង្កាត់​វត្តគរ​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
3️⃣​ ឈ្មោះ​ ហឿន​ កុសល​ ហៅ​ ឆេះ​ ភេទប្រុស​ អាយុ​ ១៩​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ចំការសំរោង​២​ សង្កាត់​ចំការសំរោង​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ ។
4️⃣​ ឈ្មោះ​ ឆេង​ សុថន់​ ហៅ​ វុធ​ ភេទប្រុស​ អាយុ​ ១៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ អណ្តូងព្រីង​ សង្កាត់​អូរម៉ាល់​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

👉​ កាលពី​ថ្ងៃទី​ ០៣​ ខែ​ ឧសភា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ០២​:៤០​ នាទី​ នៅចំណុច​មុខ​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង​ (​ សាលាតិចណូ​ )​ ក្រុមជនសង្ស័យ​ខាងលេី​ បាន​ធ្វេី​សកម្មភាព​ ប្រេីប្រាស់​កាំបិត​ខ្វែវ​កាប់​ទៅ​លេី​ជនរងគ្រោះ​ ចំនួន​ ០២​ នាក់​

1️⃣​ ឈ្មោះ​ រាត្រី​ សូរិយា​ ភេទប្រុស​ អាយុ​ ១៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រែកអំពរ​ ឃុំ​អណ្តេីកហែប​ ស្រុក​រតនមណ្ឌល​ ខេត្ត​បាត់ដំបង​ បណ្តាលឲ្យ​រងរបួស​ ដាច់​សរសៃ​កែងជេីង​ខាង​ឆ្វេង​ មុត​រយះ​ចង្កេះពីក្រោយ​ប្រវែង​ ០២​ សង់ទីម៉ែត្រ​ ចេញឈាម​ និង​ដាច់​ម្រាមដៃ​ចង្អុល​ខាង​ឆ្វេង​ ។
2️⃣​ ឈ្មោះ​ ស៊ីថា​ ពុទ្ធារ៉ា​ ភេទប្រុស​ អាយុ​ ២០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​បឹងរាំង​ សង្កាត់​អូរម៉ាល់​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ​ ជនរងគ្រោះ​ខូចខាត​ស្តុបខាងក្រោយ​ នឹង​ ស្លាកលេខ​ ។

🔗​ មូលហេតុ​ដែល​បណ្តាល​មក​ពី​ ក្រុមទាំង​០២​ នេះ​ បាន​រាំ​ឌឺដង​ដាក់គ្នា​នៅ​ក្នុង​ក្លឹប​។

📍​ វត្ថុតាង​ដកហូត​រួម​មាន​ ៖
-​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​សេ​១២៤​ ពណ៌​ខ្មៅ​ ចំនួន​ ០២​ គ្រឿង​ ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។ដោយ ព្រំ :ហន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។