ព័ត៌មានជាតិ

សមត្ថកិច្ចតាមប្រមាញ់ចាប់ឃាត់ខ្លួនជនសង្ស័យបាន២នាក់ ករណីឆក់.!

(កំពង់ស្ពឺ) ៖ កាលពីវេលា​ម៉ោង​១០:៤០នាទីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣
នៅចំណុចភូមិចាអោក ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានករណីចោរកម្ម(លួចកាបូបលុយ)បានធ្វើសកម្មភាពចូលលួចកាបូបលុយ ពេលធ្វើសកម្មភាព ក្រុមចោរបានប្រតាយប្រតប់ ជាមួយជនងគ្រោះហើយ រត់ចោលម៉ូតូឡើងលើភ្នំ ក្រោយមកត្រូវបានសមត្ថកិច្ច ពទ្ធ័ចាប់បានភ្លាមៗ។
-វត្ថុតាងដកហូតរួមមាន :កាបូបស្ពាយ១ ទូរស័ព្ទដៃម៉ាកអូប៉ូចំនួន២គ្រឿង និងទឹកប្រាក់៥០០០០រៀល (និងម៉ូតូ១គ្រឿងម៉ាកអុិចសុីទរ័ ពណ៌ក្រហម គ្មានផ្លាកលេខ ជាមធ្យោបាយធ្វើសកម្មភាព)។
-តាមចម្លើយសារភាពរបស់ជនសង្សយ័ខាងលើ បានសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពចូលលួចកាបូបលុយរបស់ជនរងគ្រោះ ខាងលើពិតប្រាកដមែន។
-បច្ចុប្បន្ន​ជនសង្ស័យ​ខាង​លើ​ត្រូវបាន​ឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកឧដុង្គ កសាងសុំរឿង ចាត់​ការ​តាម​និតិវិធីបន្ត។សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។