ព័ត៌មានជាតិ

មេឈ្មួញដឹកឈើដុះស្លែឈ្នោះ ខ្លា ប្រចាំស្រុករវៀងអស់លក្ខហើយ ដោយសាលោកនាយផ្នែករដ្ឋបាលព្រៃឈើរៀង !

(ព្រះវិហារ) :រថយន្តដឹកឈើ លោក ខ្លា ដែលជាឈ្មួញឈើ

ដុះស្លែប្រចាំស្រុករវៀង មិនដែលមានសមត្ថកិច្ចណា
ហ៊ានបង្ក្រាប ពេលនេះអស់លក្ខហើយ ដោយសាលោក ស៊ុំ សុវត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង
ស្ទាក់ចាប់បានយប់មិញ ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២២ ។

រថយន្តដឹកឈើលោក ខ្លា ម៉ាកសាំយ៉ុង ពាក់ផ្លាកលេខ
បន្ទាយមានជយ័ 2A 4867

យោងតាមអ្នកដឹងហេតុការបានអោយដឹងថា រថយន្ត
ដឹកឈើរបស់មេឈ្មួញឈ្មោះខ្លា បារៀបដឹកឈើចេញពីចំណុចបុស្សសៀម ស្ថិតនៅក្នងភូមត្រពាំង
ផ្ចឹក ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ឆ្ពោះទៅ
លក់អោយដេប៉ូនានានៅក្នុងខេត្តកំពង់ធំ តែត្រូវបែក
ការ ឈានទៅដល់ការបង្ក្រាបតែម្តង ។

កន្លងមកមេឈ្មួញឈ្មោះខ្លា តែងតែធ្វើសកម្មភាពដឹក
ជញ្ជូនឈើចេញពីស្រុករវៀង ទៅខេត្តកំពង់ធំ តាម
ផ្លូវជាតិលេខ62 សមត្ថកិច្ចនៅតាមដងផ្លូវមិនដែល
ហ៊ានក្អកជាមួយរថយត្តដឹកឈើលោក ខ្លា ម្តងណាលើយ
ដោយសាមានលោកផ្កាយ1ជានគរបាលកាងពីក្រោយបទល្មើសដឹកជញ្ជូនឈើនេះ ។

លោក ស៊ុំ សុវត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង
បានអោយដឹងថា រថយន្តដឹកឈើនេះត្រូវបានបង្ក្រាប
ហើយ ហើយក៍មានអ្នកអន្តរាគមន៍ច្រើនដែរ សុំអោយ
ដោះលែងរថយន្តដឹកឈើនេះ ការសុំអន្តរាគមន៍អោយដោះលែងរថយន្តដឹកបទល្មើសព្រៃឈើ បាន
ធ្វើអោយសមត្ថកិច្ចជំនាញអស់ទឹកចិត្តធ្វើការ ដោយសាមិន
ស្មើភាពចំពោះប្រជាពលរដ្ឋដឹកឈើគ្រាន់តែយកទៅ
ប្រើប្រាស់ ត្រូវបានបញ្ជាអោយបង្ក្រាប លោក ស៊ុំ
សុវត្ថា បានអោយដឹងទៀតថា ទោះបីមានអន្តរាគមន៍
យ៉ាងណាក៍ដោយ លោកធ្វើទៅតាមច្បាប់មិនអាច
ដោះលែងបានទេ ។

វប្បធម៌អន្តរាគមន៍គួត្រូវបានបញ្ឈប់ ទុកសិទ្ឋអោយជំ
នាញគេធ្វើការផង ។

វត្ថុតាងមានរថយន្តនឹងឈើត្រូវបានរឹបអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការ
បន្តទៅតាមនិតិវិធីច្បាប់ ។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។