ព័ត៌មានជាតិ

ឯកឧត្តម ឌិត ទីណា ក្រុមការងារ អញ្ជើញចុះសំណេះសំណាល និងលើកទឹកចិត្តសមាជិកបក្ស នៅឃុំអូរស្វាយ និងឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម

(កំពង់ចាម) ៖ នៅរសៀលថ្ងៃទី​២០ ខែកក្កដា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម បានចុះសំណេះសំណាល លើកទឹកចិត្ត និងពង្រឹងស្មារតីសមាជិកបក្ស នៅឃុំអូរស្វាយ និងឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានសកម្មបក្សចូលរួមសរុប ១៥៤នាក់ ស្រី ៣៧នាក់។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម បានត្រួតពិនិត្យពីការត្រៀមលក្ខណៈសម្រាប់ថ្ងៃឃោសនាចុងក្រោយ និងការជំរុញតាមខ្នងផ្ទះសមាជិកបក្សទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ព្រមទាំងការគ្រប់គ្រងតួលេខអ្នកបោះឆ្នោតឱ្យបានច្បាស់លាស់។

បន្ទាប់បានស្តាប់ការធ្វើបទបង្ហាញ ឯកឧត្តម បានថ្លែងអំណរគុណចំពោះសកម្មជនបក្ស ដែលបានយកចិត្តទុកដាក់ត្រៀមរៀបចំ បានយ៉ាងល្អ ព្រមទាំងបានប្តេជ្ញាសម្រេចឱ្យបានចំនួនអ្នកទៅបោះឆ្នោតឱ្យបាន៩០% ចំនួនសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជាច្រើនជាង៩០% និងចំនួនសន្លឹកឆ្នោតខូចឱ្យតិចបំផុតធៀបនឹងពេលកន្លងមក ដោយខិតទៅរកសូន្យ។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានណែនាំអ្នកគ្រប់គ្រងនិងអ្នកអង្កេតការបក្សត្រូវធ្វើការគ្រប់គ្រងតួលេខទាំង ៣ ខាងលើឱ្យបានច្បាស់លាស់ និងបញ្ជូនឱ្យបានទាន់ពេលវេលា ព្រមទាំងជូនពរឱ្យសម្រេចបានតាមផែនការ ដើម្បីយកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា ឈ្នះឱ្យដាច់ ឈ្នះឱ្យស្អាត ដើម្បីបន្តមាគ៌ាសន្តិភាព និងអភិវឌ្ឍទៅមុខទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។