ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត

(ព្រៃវែង) ៖ រសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង នៅសាលប្រជុំពហុបំណង«B»សាលាខេត្តព្រៃវែង។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក ប្រធានច្រកទ្វារព្រំដែនទាំង៦ និងលោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះរដ្ឋបាលខេត្តព្រៃវែង និងមន្រ្តីរាជការជាផងដែរ។

កិច្ចប្រជុំនារសៀលនេះធ្វើអន្តរាគមន៍ទៅលើ៖
១- សេចក្តីរាយការណ៍អំពីលទ្ធផលការងាររបស់រដ្ឋបាលខេត្តព្រៃវែង ប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តខែមីនា ឆ្នាំ២០២៤
២- បទអន្តរាគមន៍ ស្តីពីការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណ:ក្នុងខេត្តព្រៃវែង
៣-បទអន្តរាគមន៍ ស្តីពីការគ្រប់គ្រង់ការចេញចូលរបស់ប្រជាពលរដ្ឋនៅតាមច្រកទ្វារព្រំដែនអន្តរជាតិដោយ៖
-នាយប៉ុស្តិ៍នគរបាលអន្ដោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី
-នាយប៉ុស្តិ៍នគរបាលអន្ដោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិកោះរកា
៤- មតិចូលរួមរបស់ សមាជិក សមាជិកា នៃអង្គប្រជុំ
៥- បញ្ហាផ្សេងៗ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។