ព័ត៌មានជាតិ

សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លីនិងសំណង់កម្ពុជានាំយកអំណោយជាសម្ភារនិងគ្រឿងឧបភោគបរិភោគជូនរដ្ឋបាលខេត្ត

(សៀមរាប) :នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយរបស់សមាគមសហពន្ធ័អភិវឌ្ឍន៍ដីធ្លី និង សំណង់កម្ពុជា មាន GEL លាងសំអាត់ដៃ ០៩កេស ,មីជាតិ ៥០កេស , ទឹកស៊ីអុីវនិងទឹកត្រី ៥០យួរ , ត្រីខ ០៥កេស , ទឹកសុទ្ធ ៥០កេស និង ម៉ាស៊ីនបាញ់សម្លាប់មេរោគ ០១គ្រឿង រួមនឹងថ្នាំសម្លាប់មេរោគ ០២ធុង ត្រូវបានឯកឧត្តមហមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា បិងជាប្រធានសមាគមសហពន្ធ័អភិវឌ្ឍន៍ដីធ្លី និង សំណង់កម្ពុជា ដើមី្បសម្រាប់ប្រើប្រាស់ក្នុងគ្រាដ៏លំបាកនៃឆ្លងជម្ងឺកូវីដ-១៩ ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសរដ្ឋបាលខេត្តសៀមរាបតែម្តង ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងទប់ស្កាត់ និង កាត់ផ្តាច់ការចម្លងវីរុសនៃជម្ងឺកូវីដ-១៩ ក្រោមវត្តមានរបស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ។

ឯកឧត្តម ទៀ សីហា បានធ្វើការថ្លែងអំណរគុណ ចំពោះប្រតិភូសមាគមសហពន្ធ័អភិវឌ្ឍន៍ដីធ្លី និង សំណង់កម្ពុជា ដែលបាននាំយកអំណោយផ្តល់ជូនដល់រដ្ឋបាលខេត្ត ក្នុង ការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ និង កាត់ផ្តាច់ការចម្លងវីរុសនៃជម្ងឺកូវីដ-១៩ និង ដោះស្រាយជីវភាពបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះក្នុងខេត្តសៀមរាប ។ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា រដ្ឋបាលខេត្តសៀមរាប ក្រោមការដឹកនាំយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងខិតខំប្រឹងប្រែងពន្យល់ណែនាំអប់រំជារឿយៗនូវវិធីសាស្ត្រនិងការណែនាំនានារបស់ក្រសួងសុខាភិបាលក៏ដូចជាវិធានការផ្សេងៗ របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ឋ ប្រឆាំងបង្កាទប់ស្កាត់ជម្ងឺកូវីដ-១៩ ។ ជាក់ស្តែងបច្ចុប្បន្ននេះ រដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់អនុវត្ត វិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដប្រភេទថ្មី (អូមេក្រុង) តាមរយៈការនាំចូល ។

ក្នុងនោះឯកឧត្តមក៏មានការព្រួយបារម្ភផងដែរ ក្នុងពេលដែលបើកការហោះហើរពីក្រៅប្រទេសមកកាន់ខេត្តសៀមរាប តែមកដល់ពេលនេះ យើងពុំទាន់មានភ្ញៀវណាម្នាក់កើតនូវករណីនេះឡើយ ដោយយើងអនុវត្តជាប្រចាំនូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និង វិធានការណែនាំរបស់ក្រសួងសុខាភិបាល បានយ៉ាងល្អប្រសើរផងដែរ ។ ឯកឧត្តមបានបន្តថា បញ្ហាការប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជមំងឺកូវីដ-១៩ គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាបញ្ហារបស់បុគ្គលណាម្នាក់ឡើយ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋទូទៅ ត្រូវតែចូលរួម បង្ការទប់ស្កាត់ជម្ងឺឆ្លងដ៏កាចសាហាវនេះ ។ បច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ បាននឹងកំពុងបន្តតាមយាយីដល់សុខភាពរបស់មនុស្សនៅទូទាំងពិភពលោក ក៏ដូចជាប្រទេសកម្ពុជា និយាយដោយឡែកនៅខេត្តសៀមរាបផងដែរ ។ ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណចំពោះសមាគមសហពន្ធ័អភិវឌ្ឍន៍ដីធ្លី និង សំណង់កម្ពុជា ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ជម្ងឺកូវីដ-១៩ ទោះបីព្រឹត្តិការណ៍ ២០កុម្ភះ ២០២១ត្រូវបានបិទបញ្ចប់ក៏ពិតមែន តែយើងត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនវិធានការ ៣កុំ ៣ការពារ ។ ម៉្យាងទៀតអំណោយទាំងនេះ រដ្ឋបាលខេត្ត និង ធ្វើការបែងចែកទៅតាម បណ្តាក្រុង ស្រុក យកទៅប្រើប្រាស់ ដោះស្រាយនូវការខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងបរិបទកូវិដ១៩នេះ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។