ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដឹកនាំកិច្ចប្រ ជុំបូកសរុបសភាពការណ៍ប្រចាំខែកុម្ភៈ និងលើកទិ សដៅបន្តខែមីនា ឆ្នាំ២០២៤ របស់ស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង

(បាត់ដំបង) ៖ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅ ក្នុងសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែកុម្ភៈ និងលើកទិសដៅបន្តខែ មីនា ឆ្នាំ២០២៤ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកលោក​ស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកនាយការិយាល័យ លោកអធិការក្រុង-ស្រុកទាំង១៤ លោ​កមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ និងលោកនាយប៉ុស្តិ៍រដ្ឋបាលក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។