ព័ត៌មានជាតិ

សារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិត ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។

សារលិខិតនៅថ្ងៃទី២៦ ខែមិថុនានេះ ក្នុងឱកាសដ៏មហោឡារិក នៃការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន សូមសម្ដែងនូវមនោសញ្ចេតនារីករាយ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំទិវាដ៏មានសារៈសំខាន់នេះ ជាមួយបណ្តាប្រទេសនានា និងការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ត្រួតពិនិត្យគ្រឿងញៀន និងបទឧក្រិដ្ឋ ដែលជារៀងរាល់ឆ្នាំតែងតែ បានដាក់ចេញនូវប្រធានបទផ្សេងៗ អាស្រ័យតាមស្ថានភាព បរិបទ និងភាពចំបាច់សម្រាប់ឆ្នាំនីមួយៗ។

សម្រាប់ឆ្នាំ២០២២នេះ ដោយយល់ឃើញពីផលប៉ះពាល់ និងបញ្ហានានាដែលពិភពលោកយើងទាំងមូលបាន និងកំពុងប្រឈមយ៉ាងធ្ងន់ស្ទើរលើគ្រប់វិស័យ ពិសេសសេដ្ឋកិច្ច សង្គមកិច្ច សុខុមាលភាព សង្គម និងមនុស្សធម៌ ដែលបាននឹងកំពុងបង្កឡើងដោយជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងសង្គ្រាមនៅប្រទេសអ៊ុយក្រែននោះ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ត្រួតពិនិត្យគ្រឿងញៀន និងបទឧក្រិដ្ឋ (UNODC) បានដាក់ចេញប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀន ក្នុងវិបត្តិសុខភាព និងមនុស្សធម៌» ដើម្បីជំរុញនូវការលើកកម្ពស់ប្រសិទ្ធភាពនៃ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងកាលៈទេសៈដែលពិភពលោកបាន និងកំពុងជួបប្រទះទៅនឹងបញ្ហាប្រឈមជាច្រើន ជាពិសេសក្នុងបរិបទនៃវិបត្តិសុខភាពនិងមនុស្សធម៌៕

ខាងក្រោមនេះ ជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។