ព័ត៌មានជាតិ

ប្រធាន កិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និងសហការី អញ្ជើញចូលរួមរំលែកទុក្ខគ្រួសារលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវជាម្តាយក្មេករបស់លោកជំទាវ

លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធាន កិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និងសហការី នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ អញ្ជើញចូលរួមរំលែកទុក្ខគ្រួសារលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានទុក្ខជាទម្ងន់ ដោយសារ មហាឧបាសិកា ញឹម តេង ត្រូវជាម្តាយក្មេករបស់លោកជំទាវ បានទទួលមរណភាព កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១ៈ៤០នាទីរសៀល ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយរោគាពាធ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។