ព័ត៌មានជាតិ

លោក ទុំ ណូ មេគយខេត្តកោះកុង កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ!

នៅថ្ងៃទី០៣  ខែកុម្ភះ  ឆ្នាំ២០២៤

សេចក្តីរាយការណ៍បានឲ្យដឹងថា​ក្រុម​ឈ្មួញ​ធំៗ​បាន​សម្រុក​នាំ​ទំនិញគេចពន្ធ សាំង​គេចពន្ធ និង​ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​ថៃ តាម​ច្រក​កំពង់ផែ(ផ្លូវទឹក) និងផ្លូវគោក​ យ៉ាង​ពេញបន្ទុក យ៉ាងរលូនក្នុង​ទឹកដីខេត្តកោះកុង យ៉ាងគំហុក ដោយគ្មានអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធណាមួយធ្វើការបង្រ្កាបឬទប់ស្កាត់ឡើយ។

តាមសេចក្តីរាយការណ៍ដដែលបានបន្តថា ការនាំទំនិញគេចពន្ធ ចេញមកពីប្រទេសថៃ ឆ្លងចូលមកទឹកដីកម្ពុជាបានយ៉ាងរលូនបែបនេះមកពីមានការបើកដៃនិងឃុបឃិតគ្នាពីសំណាក់លោកទុំ ណូ​ជាមេ​សាខាគយ​ខេត្តកោះកុងដែលផ្លាស់​មកពី​ខេត្ត​សីហនុ ទើបក្រុម​ឈ្មួញ និង​អាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ចូល​ពី​ប្រទេស​ថៃ ឆ្លងកាត់​ខេត្តកោះកុង បាន​បើមិនដូច្នោះទេក៏សង្ឃឹមថាបាននាំទំនិញបង់ពន្ធ និងគេចពន្ធចូលមកបាននោះ។បើគ្មានការអនុញ្ញាតនិងបើកភ្លើងខៀវពីលោកទុំ ណូ​ មេគយមានការត្រូវរ៉ូវគ្នានិងសមត្ថកិច្ច​ជំនាញ​ដែល​ពាក់ព័ន្ធ​តាម​ច្រកព្រំដែន​ផ្លូវទឹក និង​ផ្លូវគោក​ទេនោះ។ហើយនៅមានក្រុមអាជីវករ​ដែល​ដឹកទំនិញ​តាម​ច្រក​ផ្សេងៗ​ជាច្រើន​ឆ្លងកាត់​ខេត្តកោះកុង ត្រូវបាន​កូ​នចៅ​លោក​ទុំ​ ណូ​ដាក់កុង​ត្រូល​ស្ទាក់ចាប់ជម្រិត​យកលុយ​តាមតែ​ទំនើងចិត្ត​នៅ​ចំណុច​ឃុំ​អណ្តូងទឹក ផ្លូវជាតិ​លេខ​៤៨ ស្រុកស្រែ​អំបិល ដាក់ហោប៉ៅចែកគ្នាយ៉ាងស្ងៀមស្ងាត់ទៀតផង។
បើទោះបីជាយ៉ាងណាក្រុមឈ្មួញនិងអាជីវកររកស៊ីដឹកទំនិញពីប្រទេសនាំគ្នារិះគន់ចំៗថាលោកទុំ ណូក្នុងតួនាទី​ជា​មេ​សាខាគយ​ខេត្ខេត្តកោះកុង មានអំណាច​គ្រប់គ្រង​ទៅលើ​ការិយាល័យ​គយ​ជាច្រើន​កន្លែង​នៅក្នុង​ដែន​សមត្ថកិច្ច​ប្រមូល​ពន្ធគយ ដូចជា ច្រក​ចាំ​យាម កំពង់ផែ​ស្រែអំបិល កំពង់ផែ​កែវផុស និង​ច្រក​លួចលាក់​តូចៗ​ជាច្រើន​ទៀត​ដែល​ងាយស្រួល​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​ឈ្មួញ​ដែល​រកស៊ី​នាំ​ទំនិញ​ចូល​ពី​ប្ប្រទេថៃឲ្យកូនចៅធ្វើអ្វីស្រេចតែអំពើចិត្ត លួចបើកឲ្យទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់ ចំណីអាហារ​ខូចខូចគុណឲ្យក្រុមឈ្មួញ​នាំចូល​ពី​ប្រទេស​សៀមយ៉ាង​រលូន​ដោយ​គ្មាន​ការឆែកឆេរ និង​រឹត​ប​ន្តឹង​ពី​មន្ត្រី​គយ ដោយសារ​គេ​បង់​សេវា​ឲ្យ​ ដោយមិនចេញវិក័យប័ត្រក៏មាន ប្រមូលលុយដាក់ហោប៉ៅចែកគ្នា យ៉ាងងាយ ធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋ ក្នុង១ខែៗរាប់សិបលានថែមទៀត?។
បើតាម​ការអះអាង​ពី​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ដែល​បម្រើកា​ងារ​តាម​ច្រក​ប្រមូល​ពន្ធគយ​បាន​លួច​បង្ហើប​ឲ្យ​ដឹងថា ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់ ឬ​មិន​គ្រប់​ដែល​នាំចូល​ពី​ប្រទេស​ថៃ មានដូចជា ស្រា​បៀរ​ជាច្រើន​ប្រភេទ ភេសជ្ជៈ​កំប៉ុង ឬ​ដប គ្រឿងសំណង់ ទំនិញ​ចាប់ហួយ និង​គ្រឿង​សំអាងការ​ជាដើម​។

បើតាម​ការបង្កា​ប់ប​ញ្ជា​យានយន្ត​ដឹកទំនិញ​ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​៤៨​ត្រូវ​បង់ លុយ​ចាប់ពី​១០​ម៉ឺន​រៀល ឡើងទៅ​, រថយន្ត​ធំ​ដឹកទំនិញ​ត្រូវ​បង់លុយ​ពី​២០​ម៉ឺន​រៀល ឡើងទៅ បើ​មាន​ទំនិញ​សំពីងសំពោង​ច្រើន​ត្រូវ​បង់លុយ​ពី​២៥​ម៉ឺន​រៀល​ឡើងទៅតាមសភាពដឹកជាក់ស្តែង ។
តែយ៉ាងណាក៏ដោយក្រុម​ឈ្មួញនិង​អាជីវករ​តូចតាច​ដែល​មិនអាចទ្រាំ​នឹង​ទង្វើ​គាបសង្កត់ជម្រិត​ទារលុយ​លើ​តុ​ក្រោម​តុ​ពី​មន្ត្រីនិង​ភ្នាក់ងារ​គយ​ក្រោម​ការគ្រប់គ្រង​​លោកទុំ ណូ បានធ្វើការ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, លោក ទេសរដ្ឋមន្ត្រី​ឱម យ៉ិនទៀង​និងមន្ត្រីក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដែលជាថ្នាក់លើរបស់លោក​ទុំ​ណូ ត្រូវចាត់ក្រុមមន្ត្រីអធិការកិច្ចចុះមកអង្កេត ស្រាវជ្រាវមួយ​ឲ្យ​បាន​ស៊ីជម្រៅទៅលើកបុគ្គលទុំ ណូ មេគយខេត្តកោះកុងនិងកូនចៅមួយចំនួនដែលជាប់ពាក់ព័ន្ធតាមតែ​អាចធ្វើ​ទៅបានដើម្បីទប់ស្កាត់ និង​កាត់បន្ថយ​អំពើពុករលួយនិង​ការ​ជម្រិត​ទារប្រាក់​លើ​តុ​ ក្រោម​តុ​ទៅលើ​ក្រុម​ឈ្មួញ និង​អាជីវករ​តូចតាច​ដែល​រកស៊ី​ដឹកទំនិញ​ឆ្លងកាត់​ខេត្តកោះកុង តទៅទៀតដើម្បី​បញ្ចៀស​ការបាត់បង់​ចំណូល​ចូលរដ្ឋ​កាន់តែច្រើនឡើងៗដោយសារតែបុគ្គលរូបនេះនិងគ្នីគ្នា ប្រមូលលុយដាក់ហោប៉ៅ យកទៅចែកគ្នាធ្វើមានធ្វើបាន ស្រេចតែអំពើចិត្ត ដែលធ្វើ
ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះដល់មន្ត្រីដែលស្អាតស្អំ ៕សហការី

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។